ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រយុទ្ធគ្នារវាងក្រុមហ៊ូធី និងសម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌីត បង្កើន​ការព្រួយបារម្ភដល់សេដ្ឋកិច្ចពិភពលោក

2 ខែ មុន

យេ​ម៉ែ​ន​-​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន ​កាលពី​ថ្ងៃ​ទី​២២ ​កញ្ញា​ បាន​ចោទប្រកាន់​អា​រ៉ា​ប៊ី​សា​អូឌីត​ថា វាយប្រហារ​បង្ហូរឈាម ប្រឆាំង​កំពង់​ផែ​មួយ​ នៅ​សមុទ្រ​ក្រហម ដែល​ការ​ចោទប្រកាន់​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​វាយលុក​របស់​កងកម្លាំង​ឧទ្ទាម​ដ៏​ខ្លាំង​នោះ ដណ្ដើម​ការ​ត្រួតត្រា​លើ​ច្រក​សមុទ្រ BAB EL MANDEB ជា​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​មួយ​ សម្រាប់​ការ​ដឹក​ប្រេង​ ឬ
​ឧ​ស្ម័ន​ផ្គត់ផ្គង់​ដល់​ពិភពលោក​ ។

ដោយ​មានការ​ព្រួយ​បារ​ម្ភ​​លើ​អ​ស្ថេ​រ​ភាព​សេដ្ឋកិច្ច​ពិភពលោក ក្រុម​ប្រទេស​អ្នកមាន​G-7​បាន​សម្ដែង​សាមគ្គីភាព​ទាំងស្រុង​ជា​មួយ​រដ្ឋាភិបាល​យេ​ម៉ែ​ន​គាំទ្រ​ដោយ​អន្តរជាតិ និង​សម្ព័ន្ធមិត្ត​អា​រ៉ា​ប៊ី​សា​អូឌីត ​ហើយ​ជម្រុញ​ឲ្យ​យុទ្ធ​ជន​ហ៊ូ​ធី​ស្និទ្ធ​អ៉ី​​រ៉​ង់ បញ្ឈប់​ការ​វាយប្រហារ​នៅ​យេ​ម៉ែ​ន ​និង​អា​រ៉ា​ប៊ី​សា​អូឌីត​ជិតខាង​ ។ ការ​វាយ​បណ្ដើ​ម​កាន់កាប់​ទាំងស្រុង​របស់​ពួក​ហ៊ូ​ធី​ដែនដី​នៅ​ជាប់​ឆ្នេរសមុទ្រ​​ក្រហម  បាន​ប៉ះពាល់​ខ្លាំង​រួច​ហើយ​ដល់​អា​រ៉ា​ប៊ី​សា​អូឌីត ជា​អ្នក​នាំ​ចេញ​ប្រេង​ធំ​ទី​មួយ​នៃ​ពិភពលោក​ជាមួយ​ការ​ធ្លាក់​ចុះ​នៃ​ការ​ធ្វើ​នាវាចរណ៍​កាត់​ច្រក​សមុទ្រ​BAB EL MANDEB ។

សម្រាប់​ពេល​នេះ​អា​រ៉ា​ប៊ី​សា​អូឌីត​រង​បរាជ័យ ​ព្រោះ​មិន​អាច​រារាំង​ការ​វាយ​រុលទៅមុខ​របស់​ពួក​ហ៊ូ​ធី​ ទោះបី​មានការ​វាយប្រហារ​តាម​អាកាស​រាល់ថ្ងៃ​​លើ​បណ្ដា​ទីតាំង​ពួក​ហ៊ូ​ធី​នៅ​យេ​ម៉ែ​ន​ក្ដី​ ។ ការ​វាយប្រហារ​តាម​អាកាស​នានា​នា​​ពេល​យប់​លើ​ទីក្រុង​កំពង់​ផែ​ម៉ូ​ខា​ស្ថិត​ក្នុង​ដៃ​ពួក​ហ៊ូ​ធី​តាំងពី​ថ្ងៃ​ទី​១០ ​កញ្ញា​ មក បណ្ដាល​ឲ្យ​ជន​ស៊ី​វិល​ស្លាប់​៦​នាក់ ក្នុង​នោះ ​មាន​កុមារ​២​នាក់​ និង​នារី​ម្នាក់​។ ពួក​ហ៊ូ​ធី​ ក៏​ប្រកាស​ផង​ដែរ​ ពី​ការ​ស្លាប់​នារី​ម្នាក់​ និង​កូន​របស់​គេ ព្រមទាំង​ការ​ស្លាប់​អ្នកទោស​៩​នាក់​ ក្នុង​ពន្ធនាគារ​មួយ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​។

យោង​តាម​ពួក​ហ៊ូ​ធី​ថា ការ​វាយប្រហារ​របស់​អា​រ៉ា​ប៊ី​ សា​អូឌីត បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​រយ​នាក់​ តាំងពី​ដើមខែ​កញ្ញា​មក​។ អ្នកនាំពាក្យ​យោធា​របស់​ហ៊ូ​ធី​រៀបរាប់​នា​ថ្ងៃ​ទី​២២​ កញ្ញា​ ពី​ការ​វាយប្រហារ​តាម​អាកាស​១៩​លើក ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ និង​របួស​ច្រើន​នាក់ ​ក្នុង​នោះ​មាន​បណ្ដា​កុមារ​និង​នារី​។

ចំណែក​ពួក​ហ៊ូ​ធី​វិញ​បន្ត​វាយប្រហារ​លើ​អា​រ៉ា​ប៊ី​សា​អូឌីត​ដោយ​អះអាង​ថា សំដៅលើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ និង​យោធា​ ។ តាម​សារព័ត៌មាន​ជា​ច្រើន​​ថា  ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​ម៉ូ​ហា​ម៉េ​ដ​បេន​សាល់​ម៉ា​ន  បាន​ស្នើ​ដល់​លោក​ដូ​ណា​ល់​ត្រាំ​ឲ្យ​វាយប្រហារ​ពួក​ហ៊ូ​ធី​តែ​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​នៅឡើយ ​៕

Fighters loyal to Yemen’s Saudi-backed government march during a mass funeral for fellow fighters, killed during clashes with Huthi rebels, in Yemen’s western province of Hodeida on October 31, 2022. – Iran-backed Yemeni Huthi rebels have fought a Saudi-led pro-government coalition since 2015 in a grinding war that has killed hundreds of thousands and pushed the impoverished nation to the brink of famine. (Photo by Khaled Ziad / AFP) (Photo by KHALED ZIAD/AFP via Getty Images)