ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស.ង្គ្រា.មអ៊ុយក្រែន៖ រុស្ស៊ីនិងអ៊ុយក្រែនវា.យ.ប្រ.ហា.រផ្លោងដាក់គ្នាកម្ដៅខ្លាំង ខណៈលោក​ហ្សេឡេនស្គី បំពេញទស្សន​កិច្ច​នៅអាមេរិក

2 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​យប់​ថ្ងៃ​ទី​២១​ មក​២២ ​កញ្ញា រុ​ស្ស៊ី​បាន​វាយប្រហារ​តំបន់​យ៉ាងតិច​៤​របស់​អ៊ុយ​ក្រែ​ន ដោយ​ប្រើ​មី​
ស៊ី​ល​ និង​ដ្រូ​ន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៥​នាក់​ ។ នេះ​បើ​តាម​បណ្ដា​អ្នក​ទទួលខុសត្រូវ​អ៊ុយ​ក្រែ​ន ​។ ចំណែក​កងទ័ព​អ៊ុយ​​​ក្រែ​ន​វិញ​បាន​វាយប្រហារ​រោងចក្រ​ចម្រាញ់​ប្រេងកាត​ធំ​មួយទៀត​របស់​រុ​ស្ស៊ី បណ្ដាល​ឲ្យ​មានការ​ខូចខាត​។ នោះ​ជា​ការ​វាយ ប្រហារ​ដោយ​ដ្រូ​ន​រយៈ​ឆ្ងាយ​ ។

ការ​វាយប្រហារ​គ្នា​តាម​អាកាស​ទៅ​វិញ​ទៅ​មក​រាល់ថ្ងៃ​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន កើត​មាន​ពេល​បណ្ដា​ទីតាំង​នៅ​តាម​ខ្សែ​រណសិរ្ស ស្ទើរតែ​គ្មាន​ការ​ផ្លាស់​ប្ដូរ​ខណៈ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអា មេ​រិក​។ ក្នុង​មហា​ស​និ្ន​បាត​អ​.​ស​.​ប ក្រុង​ញូ​វ​យ៉​ក​លោក​ហ្សេ​ឡេ​ន​ស្គី​ ត្រូវ​ជួប​ជាមួយ​មេដឹកនាំ​ពិភពលោក​ច្រើន​រូប ក្នុង​នោះ​ មាន​ប្រធា​នាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ ។ មេដឹកនាំ​អ៊ុយ​ក្រែ​ន​សង្ឃឹម​ទទួល​បាន​ជំនួយ​ ដើម្បី​បញ្ចប់​ការ​លុកលុយ​របស់​រុ​ស្ស៊ី​ ដែល​​កើត​មាន​អស់​ពេល​ជាង​៤​ឆ្នាំ​កន្លះ​មក​ហើយ​។ ប្រធានាធិបតី​រុ​ស្ស៊ី​​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន ​មិន​បាន​ទៅ​ចូលរួម​ក្នុង​មហា​សន្និ​បាត​អ​.​ស​.​ប​នោះ​​ឡើយ បន្ទាប់​ពី​គណបក្ស​រុ​ស្ស៊ី​​រួបរួម​របស់​លោក ក្នុង​ការ​បោះ​ឆ្នោត​សភា​ដណ្ដើម​បាន​ជ័យជម្នះ​ធំធេង​ដែល​បង្ហាញ​ថា​ ពលរដ្ឋ​រុ​ស្ស៊ី​​នៅ​តែ​គាំទ្រ ចំពោះ​ការ​ធ្វើសង្គ្រាម​ប្រឆាំង​អ៊ុយ​ក្រែ​ន​ ។

តាម​បណ្ដា​អ្នក​ទទួលខុសត្រូវ​លោក​ខាងលិច​ថា សង្គ្រាម​នោះ​ បណ្ដាល​ឲ្យ​ទាហាន​រុ​ស្ស៊ី​​ស្លាប់​ជាង​៥០០.០០០​នាក់​ ។ ការ​វាយ​ប្រហារ​ផ្ទួន​ៗ​ប្រឆាំង​បណ្ដា​រោងចក្រ​ចម្រាញ់​ប្រេងកាត​រុ​ស្ស៊ី ដែល​កើត​មាន ក្រោយ​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​​លើ​បណ្ដាញ​អគ្គិស​នី​​អ៊ុយ​ក្រែ​ន តាម​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថា បណ្ដាល​ឲ្យ​មានការ​ខ្វះ​ប្រេង​ម៉ា​ស៊ូ​ដ​ជា​អន្តរជាតិ​ និង​ការ​ឡើងថ្លៃ​ខ្ពស់​ ។ ប៉ុន្តែ​វិបត្តិ​ពិភពលោក​នេះ​ ក៏​កើត​មាន​ដែរ​ក្រោយ​សង្គ្រាម​នៅ​អ៉ី​​រ៉​ង់ ជាមួយ​ការ​បិទ​ខ្ទប់​ច្រក​សមុទ្រ​ហ័​រ​មូស​ពី​សំណាក់​អ៉ី​រ៉​ង់ ហើយ​ពេល​នេះ​ទៀត ក៏​ផ្ទុះ​សង្គ្រាម​ខ្លាំងក្លា​រវាង​ពួក​ហ៊ូ​ធី​យេ​ម៉ែ​ន​និង​អា​រ៉ា​ប៊ី​សា​អូឌីត ជា​ប្រទេស​នាំ​ប្រេង​ចេញ​ធំ​ទី​មួយ​លើ​ពិភព​លោក​ទៀត​។ ពួក​ឧទ្ទាម​នោះ ​មិន​ត្រឹម​វាយប្រហារ​លើ​បណ្ដា​នាវា​ដឹក​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​ទេ​តែ​នៅ​វាយ​កាន់កាប់​ច្រក​សមុទ្រ​សំខាន់​ទី​២​មួយទៀត​ ។

អ៊ុយ​ក្រែ​ន​ថ្លែង​ថា​បាន​វាយប្រហារ​រោងចក្រ​ចម្រាញ់​ប្រេងកាត​ KUIBYSHEV ស្ថិត​នៅ​ក្រុង​សា​ម៉ា​រ៉ា ភាគ​អាគ្នេយ៍​ក្រុង​មូ​ស្គូ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​កងកម្លាំង​ពិសេស​អ៊ុយ​ក្រែ​ន​និយាយ​ថា ដ្រូ​ន​ច្រើន​គ្រឿង​អាច​វាយប្រហារ​ចំ​គោលដៅ បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ក្នុង​រោងចក្រ​នោះ​។ រោងចក្រ​នេះ​ជា​របស់​ក្រុមហ៊ុន​ប្រេង​យក្ស​រុ​ស្ស៊ី ​ROSNEFT ជា​អ្នក​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​សំខាន់​នៅ​ភាគ​កណ្ដាល​រុ​ស្ស៊ី​ ដោយ​ផលិត​ប្រេងសាំង ប្រេង​ម៉ា​ស៊ូ​ដ​និង​ផលិតផល​ប្រេង​ដទៃ​ៗ​ទៀត​ ។ ទីតាំង​ប្រេង​នោះ​ធ្លាប់​រង​ការ​វាយ​ប្រហារ​ដោយ​ដ្រូ​ន​អ៊ុយ​ក្រែ​ន​ម្ដង​រួច​មក​ហើយ កាលពី​ខែមិថុនា​កន្លង​ទៅ ​។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​​អះអាង​ នា​ថ្ងៃ​ទី​២២​ កញ្ញា​ ថា កងទ័ព​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូ​ន​អ៊ុយ​ក្រែ​ន​២៩៧​គ្រឿង​ នា​ពេល​យប់​ពីលើ​តំបន់​១៤​របស់​រុ​ស្ស៊ី ព្រមទាំង​នៅ​ឧបទ្វីប​គ្រី​មេ​ ។ ការ​វាយប្រហារ​នា​ពេល​យប់​របស់​រុ​ស្ស៊ី​​ប្រឆាំង​អ៊ុយ​ក្រែ​ន កាលពី​យប់​ថ្ងៃ​ទី​២១​មក​២២​កញ្ញា រួម​មានការ​ប្រើ​មី​ស៊ី​​ល​ប្រឆាំង​នាវា មី​ស៊ី​ល​បាលី​ស្ទិ​ក មិ​ស៊ី​​ល​បណ្ដែត​និង​ដ្រូ​ន​ជាង​២០០​គ្រឿង​ ។ ការ​វាយ​ប្រហារ​ទាំងនេះ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​នៅ​ទីក្រុង​ឌី​នី​ប្រូ​ ។ រីឯ​នារី​ម្នាក់​ក៏​ស្លាប់​ដែរ​ក្នុង​ការ​វាយប្រហារ​លើ​តំបន់​ស៊ូ​មី​ភាគ​ខាងជើង​អ៊ុយ​ក្រែ​ន​ ។ ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​​លើ​តំបន់​អ៊ុយ​ក្រែ​ន​នោះ ក៏​បណ្ដាល​ឲ្យ​ខូចខាត​បណ្ដា​ផ្ទះសម្បែង ហាង​ទំនិញ​និង​ឃ្លាំង​នានា និង​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​៥​នាក់​ទៀត​រង​របួស​។ ចំណែក​មនុស្ស​៥​នាក់​រង​របួស​ក្នុង​ការ​វាយប្រហារ​នៅ​ក្រុង​គៀវ​ ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី ​ថ្លែង​នា​ថ្ងៃ​ទី​២២ ​កញ្ញា​ ថា កងទ័ព​ខ្លួន​បាន​វាយប្រហារ​លើ​បណ្ដា​ឧស្សាហកម្ម​ស្លដែក ​និង​គីមី វាយ​ប្រហារ​លើ​ផ្នែក​ប្រេង ​និង​ថាមពល​ព្រមទាំង​ប្លុក​ឧស្សាហកម្ម​យោធា បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់​ផែ​ក្នុង​តំបន់​៤​របស់​អ៊ុយ
​ក្រែ​ន ​។ ក្នុង​ចំណោម​គោលដៅ​វាយប្រហារ​មាន រោងចក្រ​ផលិត​បណ្ដា​សមាសភាព​សម្រាប់​ផលិត​មី​ស៊ី​​ល​បណ្ដែត​រយៈ​ឆ្ងាយ និង​ទីតាំង​ផលិត​គ្រាប់កាំភ្លើង​មួយ​កន្លែង​ ៕