រាជធានីភ្នំពេញ ៖ វត្ថុតាងប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលរក្សាទុកនៅក្នុងឃ្លាំងបន្ទាប់ពីបង្ក្រាប និងដកហូតបានជាបន្តបន្ទាប់ ត្រូវបានលោកស្នងការនគរបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ដើម្បីអនុវត្តតាមនីតិវិធី ។
តាមស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យវត្ថុតាងឧបករណ៍សម្ភារៈ ដែលបានដកហូតតាមបណ្តាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) នៅក្នុងរាជធានីភ្នំពេញ និងបានកំពុងរក្សាទុកនៅក្នុងឃ្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ។
គួរបញ្ជាក់ថា វត្ថុតាងជាឧបករណ៍គ្រឿងអេឡិចត្រូនិក រួមមានកុំព្យូទ័រ និងទូរសព្ទដៃជាដើម រាប់ម៉ឺនគ្រឿង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះបង្ក្រាប និងដកហូតជាបន្តបន្ទាប់នៅក្នុងប្រតិបត្តិការបង្គ្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(online scams) នៅក្នុងរាជធានីភ្នំពេញ ។ ទោះបីជាយ៉ាងណា គឺពុំដឹងថា វត្តតាង ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសនោះ មានចំនួនប៉ុន្មានពិតប្រាកដឡើយ ៕













ចែករំលែកព័តមាននេះ