ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះថ្មសាក USB លើកាប៊ីនយន្តហោះ​ ធ្វើឱ្យជើងហោះ​ហើរត្រូវវិលត្រឡប់មកវិញជាបន្ទាន់

2 ខែ មុន

ប្រទេស​ហូ​ឡង់ ៖ យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ហូ​ឡង់​ KLM AIRLINES ដែល​ហោះហើរ​រវាង​ក្រុង​អាម​ស្ទ័​រ​ដាម ​ទៅ​ក្រុង​អ៊ូ​រ៉ា​សាវ តំបន់​កា​រ៉ា​អ៊ី​ប ត្រូវ​ហោះ​បក​ក្រោយ​វិញ​ ពេល​កំពុង​ហោះ​ពីលើ​មហាសមុទ្រ​អាត្ល​ង់​ទិ​ក ក្រោយ​មាន​ភ្លើង​ឆេះ​​ថ្ម​សាក ​USB ​ក្នុង​យន្តហោះ​នោះ​ ។ ពុំ​មាន​សេចក្ដីរាយការណ៍​ពី​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ​ ។

បន្ទាប់​ពី​ហោះហើរ​អស់​រយៈពេល​៥​ម៉ោង​កន្លះ​ កាលពី​ថ្ងៃ​ទី​១៧​ កញ្ញា ភ្លើង​ឆេះ​ត្រូវ​បាន​ប្រកាស​នៅ​បន្ទប់ ​VIP របស់​យន្តហោះ​នោះ​ ។ យន្តហោះ​ត្រូវ​បង្ខំចិត្ត​ហោះ​បក​ក្រោយ​វិញ​​ទៅ​កាន់​ហូ​ឡង់​ជា​ចំណុច​ចេញដំណើរ​ ។ ប្រភព​នៃ​ភ្លើង​ឆេះ​នេះ​ គឺ​មក​ពី​ថ្ម​សាក ​USB​ ដែល​ដោត​នៅ​កៅអី​អ្នកដំណើរ​មួយ ដែល​តាម​ផ្លូវការ​ការ​សាក​ថ្ម​បែប​នេះ ក្នុង​យន្តហោះ​ត្រូវ​បាន​ហាមឃាត់​ ។

ប៉ុន្តែ​ដូច​ក្រុមហ៊ុន​អាកាសចរណ៍​ភាគច្រើន​ដែរ ក្រុមហ៊ុន​KLM AIRLINES អនុញ្ញាត​ឲ្យ​យក​ថ្ម​សាក​តាម​ជាប់​ខ្លួន ប្រើ​តែ​ក្នុង​កាប៊ី​ន​ហើយ​មិន​ឲ្យ​ដាក់​ក្នុង​វ៉ា​លី​ស​អី​វ៉ា​ន់​ឡើយ​ ។ ការ​ប្រើប្រាស់​អាច​មាន​ក្នុង​ពេល​យន្តហោះ​កំពុង​ហោះហើរ ដើម្បី​បញ្ចូល​ថ្ម​ USB​ដោត​នៅ​ព្រី​អគ្គិសនី​របស់​យន្តហោះ​ ។ ពេល​ដោត​ភ្លើង​ថ្ម​សាក​តែង​ឡើង​កម្ដៅ​ងាយ​កើត​មានការ​ឆេះ​ ។

​

ពេល​មាន​ភ្លើង​ឆេះ​មធ្យោបាយ​ពន្លត់​ដែល​ងាយ​ គឺ​ការ​បោះ​ថ្ម​នោះ​ទៅ​ក្នុង​ចាន​មានទឹក​មួយ​ ។ ដោយសារ​បច្ចេកទេស​នោះ​ ទើប​ក្រុម​យានិក​អាច​ពន្លត់ភ្លើង​បាន​ទាន់​ពេល​ ។ ក្រុមហ៊ុន​អាកាសចរណ៍​នោះ​ នឹង​បើក​ការស៊ើប​អង្កេត​មួយ​ ៕