ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុភូត «សមរាត្រី» ថ្ងៃដំបូង ភ្ញៀវទេសចរសម្រុកទៅអង្គរវត្តយ៉ាងកុះករ ថ្វីដ្បិត​មេឃមានពពកបាំង​ច្រើន

2 អាទិត្យ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ទោះបីជា​ឱកាស​ទស្សនា​ព្រះអាទិត្យ​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទ អង្គរវត្ត ក្នុង​ព្រឹត្តិការណ៍​សម​រាត្រី​រដូវវស្សា​នេះ មិនសូវ​បាន​ដូច​បំណង​យ៉ាងណា​ក្ដី ក៏​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរ ជាតិ យ៉ាងច្រើន​កុះករ​បាន​រៀបចំ​ដំណើរ​កម្សាន្ត​មក​កាន់​ទី​នេះ​ដែរ​។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ សាធារណជន និង​ភ្ញៀវ​ទេសចរ​ជា​ច្រើន​បាន​មក​ជួបជុំ​គ្នា រង់ចាំ​ទស្សនា​ព្រះអាទិត្យ​រះ​ជុំវិញ​បរិវេណ​ប្រាសាទ ពិសេស​នៅ​លើ​ស្ពាន​ហាល​ខាងក្នុង​ប្រាសាទអង្គរវត្ត​។ យ៉ាងណាមិញ ព្រះអាទិត្យ​មិន​បាន​រះ​ត្រចះត្រចង់​ដូច​ការ​រំពឹង​ទុក​នោះ​ទេ ដោយសារ​មាន​ពពក​បាំង​ច្រើន​។ កត្តា​នេះ​បាន​ធ្វើ​ឱ្យ​មហាជន និង​ភ្ញៀវ​ទេសចរ បន្ត​រង់ចាំ​ទស្សនា​បាតុភូត​នេះ​នៅ​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៣ ខែកញ្ញា បន្ត​ទៀត​៕