ប្រទេសរុស្ស៊ី ៖ ក្នុងការបោះឆ្នោះសភារុស្ស៊ី គណបក្សរុស្ស៊ីរួបរួមរបស់ប្រធានាធិបតី លោកវ្ល៉ាឌីមៀរ ពូទីន ជាអ្នកឈ្នះដាច់ ។ ក្រោយបញ្ចប់ការបោះឆ្នោត៣ថ្ងៃ នាថ្ងៃទី២០ កញ្ញា លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតនោះបានចេញ ដោយគណប្សលោកពូទីន ទទួលបានសំឡេងដល់ជាង៤៩% ។ មានតែបណ្ដាគណបក្សដែលគាំទ្រក្នុងកម្រិតផ្សេងៗគ្នាដល់លោកពូទីន និងគាំទ្រការបន្តសង្គ្រាមប្រឆាំងអ៊ុយក្រែនទេ ដែលអនុញ្ញាតឲ្យចូលរួមក្នុងការបោះឆ្នោតនេះ ដោយគ្មានគណបក្សប្រឆាំង។

តាមលទ្ធផលបណ្ណោះអាសន្នថា គណបក្សរុស្ស៊ី រួបរួមដណ្ដើមបានសំឡេង៤៩,៤% ប្រហាក់ប្រហែលគ្នានឹងកាលក្នុងការបោះឆ្នោតសភារុស្ស៊ីពីឆ្នាំ២០២១ដែរ ។ លោកឌីមីទ្រីម៉េដវេដេវ អតីតប្រធានាធិបតីរុស្ស៊ី និងបច្ចប្បន្នជាប្រធានគណបក្សរុស្ស៊ីរួបរួម បានថ្លែងអំណរគុណដល់ពលរដ្ឋរុស្ស៊ីដែលបានចូលរួមក្នុងការបោះឆ្នោតនេះ ។ ការបោះឆ្នោតប្រព្រឹត្តទៅដោយមិនផ្អាកឡើយទោះបីមានការវាយប្រហារ ដោយហ្វូងដ្រូនអ៊ុយក្រែន ពិសេស លើក្រុងមូស្គូក៏ដោយ ។ អភិបាលក្រុងមូស្គូលោកស័រហ្គេយសូប៊ីយ៉ានីនលើកឡើងថា ដ្រូនអ៊ុយក្រែនជាង១៦០០គ្រឿង ត្រូវបាញ់ទម្លាក់ដោយកងការពារអាកាសរុស្ស៊ី ក្នុងនោះ ៤៥០គ្រឿងហោះសំដៅក្រុងមូស្គូ ។
ក្នុងការបោះឆ្នោតនោះ គណបក្សកុំមុយនីស្តទទួលបានសំឡេង១៤,២% និងគណបក្សជាតិនិយមទទួលបានសំឡេង១០,៧%។ ប្រធានគណៈកម្មាធិការបោះឆ្នោតរុស្ស៊ី លោកស្រីអែលឡាប៉ាមហ្វីឡូវ៉ាគូសបញ្ជាក់ថា លទ្ធផលផ្លូវការដំបូងប្រកាស នាថ្ងៃទី២១កញ្ញា នាវេលាម៉ោង១១ម៉ោងក្នុងស្រុក ។ ការបោះឆ្នោតនេះ ដែលជាលើកដំបូងតាំងពីចាប់ផ្ដើមការវាយលុកលើអ៊ុយក្រែនពីឆ្នាំ២០២២មក សំដៅជ្រើសរើសសមាជិកសភាថ្មី៤៥០រូប ។ ការបោះឆ្នោតនោះ ក៏ប្រព្រឹត្តទៅក្នុងបណ្ដាតំបន់អ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់ព្រមទាំងនៅតំបន់គ្រីមេដែលរុស្ស៊ីបញ្ចូលជាឧបសម្ព័ន្ធដែរ ៕

ចែករំលែកព័តមាននេះ