ប្រទេសអាល្លឺម៉ង់ ៖ ក្នុងការបោះឆ្នោតតំបន់គណបក្សស្ដាំនិយមជ្រុល AFD អាល្លឺម៉ង់ កំពុងតែទទួលបានលទ្ធផលល្អ ខណៈអធិការបតីអាល្លឺម៉ង់លោកហ្វ្រីអ៉ីឌ្រិកម័រស៍ កាលពីថ្ងៃទី២០ កញ្ញា បានទទួលស្គាល់គ្រោះអាសន្ន ។ ក្រោយការបោះឆ្នោតនោះអធិការបតីរូបនោះសន្យាបន្តការកែទម្រង់ សម្រាប់គណបក្សអភិរក្សនិយមCDUរបស់លោក ក្រោយការបោះឆ្នោតតំបន់នៅភាគឦសានប្រទេស ដោយគណបក្សស្ដាំនិយមជ្រុល AFD ជាអ្នកដណ្ដើមបានជ័យជម្នះ ។

ក្រោយការប្រកាសលទ្ធផលបណ្ដោះអាសន្នដំបូងនៃការបោះឆ្នោតនៅតំបន់ MECKLEMBOURG POMERANIE ខាងលិច អធិការបតីអាល្លឺម៉ង់ថ្លែងថា ការកែទម្រង់ត្រូវតែអនុវត្ត ។ ខ្ញុំនឹងជាអ្នកទទួលខុសត្រូវ ព្រោះខ្ញុំចង់ធ្វើឲ្យប្រទេសយើងមានការរីកចម្រើនទៅមុខ ។ បែបនេះ មានន័យថា លោកនឹងមិនចាកចេញពីតំណែងឡើយ ក្រោយពាក្យចចាមអារ៉ាមច្រើនថ្ងៃពីអនាគតនយោបាយរបស់លោក ។ លោកទទួលស្គាល់ថា ទំនុកចិត្តលើបណ្ដាស្ថាប័នរបស់ប្រទេសមានការចុះថយ ហើយខ្ញុំយល់ថា
ទំនុកចិត្តនោះ ត្រូវបានបំផ្លាញយ៉ាងសកម្ម ដោយបណ្ដាគណបក្សជ្រុលនិយមទាំងធ្វេងទាំងស្ដាំ ។

ក្នុងការបោះឆ្នោតនៅក្រុង MECKLEMBOURG POMERANIE គណបក្ស AFD ទទួលសំឡេងបានពី៣៧ ទៅ៣៨% ទល់នឹង១៦,៧% កាលពីឆ្នាំ២០២១ នាំមុខគណបក្សសង្គមប្រជាធិបតេយ្យSPD ដែលទទួលបានសំឡេងរង្វង់៣៦% ។ នៅក្រុងប៊ែរឡាំងគណបក្សស្ដាំនិយមជ្រុលទទួលបានសំឡេង រវាង១៣,៥% ទៅ១៦% ។ នៅក្រុងប៊ែរឡាំងគណបក្សធ្វេងនិយមជ្រុល ជាអ្នកឈ្នះដោយទទួលបានសំឡេងរវាងពី២៤,៥% ទៅ២៦%៕

ចែករំលែកព័តមាននេះ