ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាងជើងបា.ញ់មីស៊ីលបាលីស្ទិកពីរគ្រាប់បន្ថែមទៀតចូលទៅ​ក្នុងសមុទ្រ​ជប៉ុន

2 ខែ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ សេនាធិការដ្ឋាន​ចម្រុះ​នៃ​កងទ័ព​កូរ៉េ​ខាងត្បូង ក្នុង​សេចក្ដី​ប្រកាស​មួយ​ថ្លែង​ថា កងទ័ព​យើង​ចាប់​ឃើញ​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​១​គ្រាប់​ ចេញពី​តំបន់​វ៉ុ​ន​សាន​កូរ៉េ​ខាងជើង​ នា​វេលា​ម៉ោង​១៥​ម៉ោង​ក្នុងស្រុក សំដៅ​ទៅ​សមុទ្រ​ខាងកើត​ដែល​គេ​ហៅ​ផង​ដែរ​ថា ​សមុទ្រ​ជប៉ុន ​។ មី​ស៊ី​ល​នោះ​ ហោះហើរ​ក្នុង​ចម្ងាយ​ប្រមាណ​ជា​៤៥០​គីឡូម៉ែត្រ​ ។

​

ក្នុង​ដំណាក់កាល​ទី​២​ កងទ័ព​កូរ៉េ​ខាងត្បូង​រាយការណ៍​ពី​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក ​រយៈ​ខ្លី​មួយ​គ្រាប់​ថែម​ទៅ​ទៅ​សមុទ្រ​ជប៉ុន ចេញពី​តំបន់​វ៉ុ​ន​សាន​ដែរ ​នា​វេលា​ម៉ោង​១៧​ និង​៥០​នាទី​ ។ មី​ស៊ី​​ល​ទី​២​របស់​កូរ៉េ​ខាងជើង​ ដែល​បាញ់​ចេញ​ហោះហើរ​ក្នុង​ចម្ងាយ​ជាង​៦០០​គីឡូម៉ែត្រ​ ។ ការិយាល័យ​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​កោះ​ប្រជុំ​បន្ទាន់ ដើម្បី​ធ្វើការ​ពិនិត្យ​លើ​ចម្លើយ​តប​សម​ស្រប ​និង​វាយតម្លៃ​លើ​ផល​ប៉ះពាល់​នៃ​ការ​បាញ់​មី​ស៊ី​ល​នោះ​ដល់​សន្តិសុខ​ជាតិ​ ។

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​អំពាវនាវ​ដល់​ក្រុង​ព្យុ​ង​យ៉ាង ឲ្យ​បញ្ឈប់​ជា​បន្ទាន់ការ​បាញ់​មី​ស៊ី​​ល​បាលី​ស្ទិ​ក ដោយ​ចាត់​ទុក​សកម្មភាព​ចុង​ក្រោយ​នេះ​ថា ​ជា​អំពើ​ធ្ងន់ធ្ងរ បំពាន​លើ​បណ្ដា​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ​។ ​ចំណែក​ជប៉ុន​វិញ​បាន​បញ្ជូន​​ការ​តវ៉ា​ខ្លាំងក្លា​ដល់​កូរ៉េ​ខាងជើង និង​បរិហារ​ការ​បាញ់​មី​ស៊ី​​ល​ទាំងនេះ​​ថា ជា​ការ​គំរាមកំហែង​ដល់​សន្តិភាព​ និង​សន្តិសុខ​តំបន់​ ។

ការ​បាញ់​មី​ស៊ី​​ល​ទាំង​២​គ្រាប់​ថ្មី​នេះ​ កើត​មាន​ខណៈ​កូរ៉េ​ខាងជើង​បរិហារ​នា​ពេល​មុន​នេះ ដំណោះស្រាយ​របស់​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ ដែល​ថ្កោលទោស​ដល់​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័​ត៌​មាន​ផ្លូវការ​កូរ៉េ​ខាងជើង ​KCNA ក្រសួងការបរទេស​កូរ៉េ​ខាងជើង​អះអាង​​ថា ដំណោះស្រាយ​នោះ​ ដែល​ធ្វើ​តាម​​ការ​ជម្រុញ​របស់​អា​មេ​រិ​ក ​និង​លោក​ខាងលិច​គ្មាន​ឥទ្ធិពល​ណាមួយ​ឡើយ​ និង​ខុសច្បាប់ ហើយ​បញ្ជាក់​ថា​ កូរ៉េ​ខាងជើង​មិន​មែន​ជា​សមាជិក​របស់​ទីភ្នាក់ងារ​នោះ​ឡើយ​ ៕

​