គ្រោះថ្នា.ក់ចរាចរណ៍នៅស្តុបម្តុំវិមានឯករាជ្យ ម៉ូតូ២គ្រឿងបុ.កគ្នាស្លា.ប់ម្នាក់ និងរបួ.សធ្ងន់៣នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង ខណៈពេលធ្វើដំណើរឆ្លងកាត់ភ្លើងស្តុប បណ្ដាលឱ្យនារីវ័យក្មេងស្លាប់ម្នាក់ និងរងរបួសធ្ងន់៣នាក់ (ប្រុស១នាក់ ស្រី២នាក់) កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ ២០២៦ នៅចំណុចស្តុបម្តុំវិមានឯករាជ្យ តាមផ្លូវព្រះនរោត្ដមកែងផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីអ្នកដំណើរបានអោយដឹងថា មុនពេលកើតហេតុ មិនដឹងភាគីម៉ូតូ១ណា បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍នោះទេ ក្នុងនោះគេឃើញយុវជនវ័យក្មេងជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១ME-៣០០៩ មានឌុបមិត្តស្រីម្នាក់ ធ្វើដំណើរតាមផ្លូវ២៤០ ក្នុងទិសដៅពីកើតទៅលិច កំពុងឆ្លងភ្លើងស្តុប ក៏បុកជាមួយនារីវ័យក្មេង២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ ១U-៥៧៧៣ ធ្វើដំណើរតាមផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងពេញទំហឹង ដួលបោកទៅនឹងខឿនផ្លូវ និងសសរបង្គោលភ្លើង បណ្ដាលឱ្យភាគីខាងម៉ូតូស៊ុយហ្ស៊ុយគីនិច ពណ៌ក្រហម ស្លាប់នារីម្នាក់ដែលអ្នករួមដំណើរ រីឯយុវជនជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ ។ ចំណែកភាគីខាងម៉ូតូហុងដាឌ្រីម រងរបួសធ្ងន់២នាក់ ។ បន្ទាប់ពីកើតហេតុ អ្នករងរបួសធ្ងន់ទាំង៣នាក់ ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះអង្គឌួង ។
ជុំវិញករណីខាងលើ នគរបាលចរាចរណ៍ខណ្ឌដូនពេញបានបញ្ជាក់ខ្លីថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង ដោយសារការបើកបរខ្វះការប្រុងប្រយ័ត្ន ដោយសារមានភាគីម្ខាងដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ ។
ក្រោយកើតហេតុ គេបានទំនាក់ទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជជានីភ្នំពេញ ឱ្យចុះមកធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុក និងរង់ចាំឆែកកាមេរ៉ាសុវត្ថិភាពដើម្បីពិនិត្យថាតើភាគីខាងណាបំពា.នភ្លើងស្តុប ទើបបង្កឱ្យមានគ្រោះថ្នាក់ និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសធ្ងន់បែបនេះ ។ ចំណែកសពជនរងគ្រោះត្រូវបានយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំស្វែងរកសាច់ញាតិ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕




ចែករំលែកព័តមាននេះ