ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមខ្លួនទស្សនាព្រះអាទិត្យរះចំកំពូលកណ្ដាលអង្គរវត្ត! បាតុភូតសមរាត្រីរដូវវស្សា ២០២៦ នឹងចាប់ផ្តើមនៅថ្ងៃស្អែក

2 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សូម​លោក​អ្នក​ត្រៀមខ្លួន​ឱ្យ​រួចរាល់ ​ដើម្បី​ចូលរួម​ទទួលយក​បទ​ពិសោធន៍​ដ៏​រំភើប និង​ស្ញប់ស្ញែង​បំផុត​ចំពោះ​ទេព​កោសល្យ​ស្នាដៃ​នៃ​បុព្វបុរស​ខ្មែរ ចាប់ពីស្អែកនេះ​តទៅ​​។

បើតាមអាជ្ញាធរជាតិអប្សរា បាន​ឱ្យដឹងថា ព្រឹត្តិការណ៍ សម​រាត្រី (Angkor Equinox) នា​រដូវវស្សា​ឆ្នាំ​២០២៦ នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃស្អែក​​នេះ​។ នេះ​ជា​បាតុភូត​ធម្មជាតិ​ដ៏​អស្ចារ្យ​ដែល​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្មើគ្នា ហើយ​ជា​ពេលវេលា​ដែល​ពន្លឺព្រះអាទិត្យ​ពណ៌​មាស នឹង​រះ​ឡើង​ត្រង់​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត​យ៉ាង​ល្អ​ឯក​។

ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ មិន​ត្រឹមតែ​ជា​សម្រស់​ធម្មជាតិ​ដ៏​កម្រ​បានឃើញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ភស្តុ​តាង​រស់​បង្ហាញ​ពី​ចំណេះដឹង​ផ្នែក​តារាសាស្ត្រ គណិត​វិទ្យា និង​ស្ថាបត្យកម្ម​ដ៏​កំពូល​គ្មាន​ពីរ​របស់​ដូនតា​ខ្មែរ​ក្នុង​ការ​កសាង​ប្រាសាទ​ប្រវត្តិសាស្ត្រ​នេះ​ឡើង​។

សូម​ជូន​ព័ត៌មាន​សម្រាប់​ការ​ចូលរួម​ទស្សនា​៖

-កាលបរិច្ឆេទ​ដែល​អាច​ទស្សនា​បាន​៖ ចាប់ពី​ថ្ងៃ​ទី​២១ ដល់ ២៣ ខែកញ្ញា ឆ្នាំ​២០២៦

-ថ្ងៃ​ត្រូវ​តាម​ក្បួនតម្រា​៖ ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៦

-ពេលវេលា​ល្អ​បំផុត​៖ ចាប់ពី​ម៉ោង ៦និង១៥​ព្រឹក ដល់ ៦និង៤៥​ព្រឹក

សូម​អញ្ជើញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ រៀបចំ​ដំណើរ​កម្សាន្ត​មក​កាន់​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប ដើម្បី​ចូលរួម​ទស្សនា និង​ផ្តិត​យក​រូបភាព​អនុស្សាវរីយ៍​ដ៏​កម្រ​នេះ​ដោយ​ផ្ទាល់​ភ្នែក​។

សូម​ចំណាំ​៖ ដើម្បី​ចូលរួម​ថែរក្សា​កិត្តិយស និង​តម្លៃ​បេតិកភណ្ឌ​ពិភពលោក សូម​ភ្ញៀវ​ទេសចរ​ទាំងអស់​មេត្តា​ស្លៀកពាក់​ឱ្យ​បាន​ត្រឹមត្រូវ និង​គោរព​តាម «​ក្រម​ប្រតិបត្តិ​អង្គរ​» (Angkor Code of Conduct) ឱ្យ​បាន​ខ្ជាប់ខ្ជួន​៕