ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​​បាឡែន​បុក​កាមរីគូទ​ស្វិត​ចេញ​ឈើ​​គ្រញូង​​39​ដុំ

13 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ រថយន្តកាមរី​បាឡែន​ដឹក​ឈើគ្រញូងមួយគ្រឿង ​កាលពីវេលាម៉ោង២និង​៤៥​នាទីរសៀលថ្ងៃទី​១១ សីហា បានបុក​រថយន្ត​កាមរីគូទ​ស្វិត​ចំទទឹងខ្លួនពេញទំហឹង ខណៈ​រថយន្ត​នោះ​បត់ចូលចាក់សាំងបណ្តាល​ឱ្យ​ខូចខាតយ៉ាង​ធ្ងន់ធ្ងរទៅមុខលែងរួច។ ហេតុ​ការណ៍​​នេះ បាន​កើតឡើងនៅចន្លោះគីឡូម៉ែត្រ​

ខេត្តកំពង់ឆ្នាំង ៖ រថយន្តកាមរី​បាឡែន​ដឹក​ឈើគ្រញូងមួយគ្រឿង ​កាលពីវេលាម៉ោង២និង​៤៥​នាទីរសៀលថ្ងៃទី​១១  សីហា បានបុក​រថយន្ត​កាមរីគូទ​ស្វិត​ចំទទឹងខ្លួនពេញទំហឹង ខណៈ​រថយន្ត​នោះ​បត់ចូលចាក់សាំងបណ្តាល​ឱ្យ​ខូចខាតយ៉ាង​ធ្ងន់ធ្ងរទៅមុខលែងរួច។ ហេតុ​ការណ៍​​នេះ បាន​កើតឡើងនៅចន្លោះគីឡូម៉ែត្រ​លេខ៨៥និង៨៦​ក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុក​រលាប្អៀរ។

ក្រោយពេលកើតហេតុប៉ូលិសចរាចរខេត្ត​បាន​អូស​​រថយន្ត​ទាំង​២​គ្រឿង​យកមករក្សាទុក​នៅការិយាល័យប៉ូលិសចរា​ចរណ៍ផ្លូវគោករង់ចាំ​ការ​ដោះ​ស្រាយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមានការ​ចាប់​អារម្មណ៍​នោះគឺ​នៅ​ពេលដែលប៉ូលិសអូស​យក​រថយន្តទាំងនោះ​មកដល់ការិយាល័យ​ភ្លាម ក៏​បានធ្វើពិធីប្រគល់​ឈើគ្រញូងទាំងនោះឱ្យមន្រ្តី​ជំនាញមេព្រៃ​ភ្លាមៗដោយមានការ​អញ្ជើញចូល​រួម​ត្រួតពិនិត្យ​ថ្លឹងនិងរាប់ពីលោកព្រះរាជ​អាជ្ញា​អមសាលា​ដំបូងខេត្តផងដែរ។

យោងតាមមន្រ្តីប៉ូលិស​ចរាចរផ្លូវគោកបាន​ឱ្យ​ដឹងថា រថយន្ត​កាមរីបាឡែនដឹក​ឈើ​គ្រញូង​នោះពណ៌ទឹកប្រាក់ ពាក់​ស្លាកលេខកណ្តាល 2A-5873 មុនពេលកើត​ហេតុបានបើកក្នុងល្បឿន​យ៉ាងលឿនក្នុងទិសដៅ​ពីជើងទៅត្បូង គឺ​ពី​ខេត្តពោធិ៍សាត់ទៅ​រាជធានី​ភ្នំពេញ។ លុះមក​ដល់​ចំណុចកើតហេតុក៏បុក​ចំ​ទទឹង​ខ្លួន​រថយន្តមួយ​គ្រឿងទៀតម៉ាកកាមរីគូទស្វិតពណ៌ស ពាក់ស្លាក​លេខកណ្តាល 2A-2245 បើកបរដោយឈ្មោះ អ៊ុន រស្មី អាយុ៣៨ឆ្នំា រស់នៅភូមិត្រពាំង​អញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ​ខណៈ​ដែល​រថយន្តនោះបត់ឆ្វេងក្នុងគោលបំណង​ចូល​​ចាក់សាំងបណ្តាលខូច​ខាត​យា៉ងដំណំ។ ក្នុង​ហេតុ​ការណ៍នោះពុំមាននរណា​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែរថយន្តទាំងពីរបានខូច​ខាត​យ៉ាង​ដំណំ។ បន្ទាប់ពីកើតហេតុអ្នកបើកបរ​រថយន្ត​កាមរី​បាឡែនដឹកឈើបានរត់គេចខ្លួន​បាត់​ស្រមោល​តែម្តង។ ​សមត្ថ​កិច្ច​រាប់​និង​ថ្លឹង​ឈើ​គ្រញូង​​នៅ​ក្នុង​រថយន្តកាមរីបាឡែន​នោះ​​ឃើញ​មានចំនួន៣៩ដុំ ស្មើនឹង៧៤២គីឡូក្រាម ឬ​០,៦១៨​ម៉ែត្រ​គូប រួចយកទៅរក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាលព្រៃឈើដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែករថយន្តទាំងពីរគ្រឿងរក្សាទុកនៅការិយា​ល័យប៉ូលិសចរាចរផ្លូវគោក។

មានការកត់​សម្គាល់ថា រថយន្តដឹកឈើ​គ្រញូង​មានច្រើន​ណាស់កំពុងតែ​ធ្វើ​ចរា​ចរណ៍​លើ​ផ្លូវជាតិលេខ៥ តែ​ការបង្រ្កាបគឺមិនសូវបានលទ្ធ​ផលឡើយ​ល្គឹកណាមាន​គ្រោះថ្នាក់ចរាចរណ៍​កើត​ឡើងដូចករណី​ខាងលើនេះ ។ គ្រាន់តែ​​ក្នុង​ថ្ងៃតែមួយនេះមាន​រថយន្តដឹកឈើចំនួន២​គ្រឿង​ជួប​គ្រោះ​ថ្នាក់ចរាចរណ៍ហើយក្អួតចេញ​​សុទ្ធតែ​ឈើគ្រញូង៕