ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនផ្តល់​ជំនួយ​ឥត​សំណង​​ និង​ឥណ​ទាន​​​សម្បទាន​​រាប់​សិបលានដុល្លារ​ថែម​ទៀត​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអោយដឹងថា សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខារវាងលោកឧបនាយករដ្ឋមន្រ្តី​ហោ ណាំហុង រដ្ឋមន្រ្តីក្រសួង ការ​បរទេស និង​លោកឯកអគ្គរាជទូតជប៉ុន​ប្រចាំ

រាជធានីភ្នំពេញ​​ ៖ ​យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអោយដឹងថា សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខារវាងលោកឧបនាយករដ្ឋមន្រ្តី​ហោ ណាំហុង រដ្ឋមន្រ្តីក្រសួង ការ​បរទេស និង​លោកឯកអគ្គរាជទូតជប៉ុន​ប្រចាំ​កម្ពុជា ម៉ាសាហ្វូ៊មី គូរ៉ូគី លើលិខិតប្តូរសារស្តីពី​ការផ្តល់ជំនួយឥតសំណងនិងឥណទានសម្បទានរបស់រាជរដ្ឋាភិបាលជប៉ុនដើម្បីអនុវត្តគម្រោងចំនួន២​រួម​មាន ឥណទានសម្បទានមានទឹក​ប្រាក់​ប្រមាណ​៥៣,៣​លានដុល្លារអាមេរិកសម្រាប់ អនុវត្ត​គម្រោងកែលម្អ និងស្តារឡើងវិញ ប្រព័ន្ធ​ធារាសាស្រ្ត និងប្រព័ន្ធ​ដោះទឹកខាងលិចបឹងទន្លេ​សាប និង​ជំនួយឥតសំណងមានទឹកប្រាក់​ប្រមាណ​៧សែនដុល្លារអាមេរិក សម្រាប់អនុវត្ត​គម្រោង​ធ្វើអោយប្រសើរឡើងនៃបរិក្ខារអប់រំ សម្រាប់ផ្នែកធនធានរ៉ែ និងភូគព្ភសាស្រ្តនៃ​វិទ្យា​ស្ថានបច្ចេកទេសកម្ពុជា ។

ពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយឥតសំណង និងឥណទានសម្បទានរបស់រាជរដ្ឋាភិបាលជប៉ុនដើម្បីអនុវត្តគម្រោង ខាងលើនេះ នឹងប្រារព្ធ​ធ្វើឡើងនៅទីស្តីការ​ក្រសួងការបរទេសកម្ពុជានាវេលាម៉ោង៩ព្រឹកថ្ងៃចន្ទ ទី១៥ សីហា ​២០១១ ខាងមុខនេះ ៕