ពលរដ្ឋថតបានសកម្មភាពស្ដែងៗ! ក្រុមចោរគា.ស់ផ្ទះទុកចោល ចូលសែងតុ ទូ ជិតស្ពានអាកាសស្ទឹងមានជ័យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពគាស់ផ្ទះទុកចោលមួយកន្លែង លួចសម្ភារ ត្រូវបានពលរដ្ឋប្រទះឃើញក៏ថតរូបរាយការណ៍ជូនសមត្ថកិច្ចខណ្ឌទួលគោកចុះមកអន្តរាគមន៍ នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្ទះទុកចោលមួយកន្លែង ជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញមានក្រុមជនសង្ស័យប្រហែល៥នាក់ បានធ្វើសកម្មភាព គាស់ផ្ទះពលរដ្ឋចាក់សោទុកចោលមួយកន្លែង ក្បែរស្ពានអាកាសស្ទឹងមានជ័យហើយជនសង្ស័យទាំងនោះបាននាំគ្នាចូលទៅសែងតុ ទូ កៅអី ក៍ដូចជាសម្ភារផ្សេងៗ យកចេញទៅ ។ បន្ទាប់ពីឃើញហេតុការណ៍បែបនេះ ពលរដ្ឋដែលប្រទះឃើញបានថតរូបសកម្មភាពជនសង្ស័យទាំងនោះទុក និងបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ចុះទៅអន្តរាគមន៍ផងដែរ ។
បន្តិចក្រោយមក ក៍មានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងសាឡាង និងសមត្ថកិច្ចខណ្ឌទួលគោក បានចុះទៅកន្លែងកើតហេតុ តែជនសង្ស័យដឹងខ្លួន ក៍នាំរត់គេចបាត់ស្រមោលអស់ទៅ ។
ក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានដូចជា តុ ទូ កៅអី និងផ្ទាំងគំនូរ១ផ្ទាំង រួមទាំងទួណឺវីស កន្ត្រៃ១ដែលក្រុមជនសង្ស័យបន្សល់ទុកនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌទួលគោកបានយកវត្ថុតាងទៅរក្សាទុក រង់ចាំស្វែងរកម្ចាស់ផ្ទះឱ្យមកដាក់ពាក្យបណ្ដឹង ដើម្បីអោយសមត្ថកិច្ចបន្តការស្រាវជ្រាវរកក្រុមជនសង្ស័យទាំងនោះយកមកចាត់ការតាចមច្បាប់ផងដែរ ៕




ចែករំលែកព័តមាននេះ