ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​អង្គរ​មើល​ពី​ភ្នំ​បាខែង មុន​ថ្ងៃ​លិច​ដូច​នៅ​ភព​ផ្សេង

3 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ផ្ទាំងទស្សនីយភាព​នៃ​សំណង់​ប្រាសាទអង្គរវត្ត ទស្សនា​ពី​កំពូល​ប្រាសាទភ្នំបាខែង បាន​ក្លាយជា​ចំណី​អារម្មណ៍​មួយ​ដ៏​អស្ចារ្យ និង​ប្លែក​អារម្មណ៍​សម្រាប់​ភ្ញៀវ​ទេសចរ ។ ក្រៅពី​ទីតាំង​ដ៏​ពេញ​និយម​សម្រាប់​ទស្សនា​ថ្ងៃ​លិច ភ្ញៀវ​ទេសចរ​អាច​ឈរ​នៅ​ជ្រុង​ខាងកើត និង​ទស្សនា​សម្រស់​កំពូល​ប្រាសាទអង្គរវត្ត​យ៉ាង​ស្រស់​ស្អាត​បាន​ផង​ដែរ ។

កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ២០២៦ អាជ្ញាធរ​ជាតិ​អប្សរា ពណ៌នា​ថា ពន្លឺព្រះអាទិត្យ​មុន​ពេល​អស្តង្គត បាន​ជះ​ទៅ​លើ​ប្រាង្គ​ប្រាសាទអង្គរវត្ត ប្រែជា​ពណ៌​មាស​យ៉ាង​ស្រស់​ស្អាត និង​មាន​ភាព​រស់​រវើក ហាក់ដូចជា​នៅ​ភព​មួយ​ផ្សេង​ទៀត​យ៉ាង​ដូច្នោះ​ដែរ ។

លើស​ពី​នេះ​សម្រស់​ធម្មជាតិ​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​សមុទ្រ​ឈើ​ពណ៌​បៃតង​យ៉ាង​ក្រាស់ឃ្មឹក វាលស្រែ ដើម​ត្នោត ទឹក​ក​សិន្ធុ ដែល​ជួយ​លើក​សម្រស់​ប្រាសាទ​ដ៏​អច្ឆរិយ​មួយ​នេះ ឱ្យ​កាន់តែ​មាន​ភាព​អាថ៌​កំបាំង និង​អស្ចារ្យ​ថែម​មួយ​កម្រិត​ទៀត ៕