ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបតី​​ស៊ីរី​​ទទួល​​ស្គាល់​ការ​​ខុស​ឆ្គង​​មួយ​​ចំនួន​

13 ឆ្នាំ មុន

ប្រធានា​ធិបតី​ស៊ីរី លោក​បា​ចា​អាល់​ អាសាដ​ បាន​ទទួល​ស្គាល់​ថា កង​កម្លាំង​របស់​លោក​បាន​ប្រព្រឹត្ត​កំហុស​​ឆ្គង​មួយចំនួន​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​បង្ក្រាប​ចលនា​តវ៉ា​ប្រឆាំង​នឹង​របប​របស់​លោក​។ លោក​ទទួល​ស្គាល់​បែប​នេះ​នៅ​មុខ​បណ្តា​អ្នក​ការ​ទូត​របស់ប្រទេស​ទាំង​ឡាយ​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប។ លោក​អាល់​ អាសាដ

ប្រធានា​ធិបតី​ស៊ីរី លោក​បា​ចា​អាល់​ អាសាដ​ បាន​ទទួល​ស្គាល់​ថា កង​កម្លាំង​របស់​លោក​បាន​ប្រព្រឹត្ត​កំហុស​​ឆ្គង​មួយចំនួន​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​បង្ក្រាប​ចលនា​តវ៉ា​ប្រឆាំង​នឹង​របប​របស់​លោក​។ លោក​ទទួល​ស្គាល់​បែប​នេះ​នៅ​មុខ​បណ្តា​អ្នក​ការ​ទូត​របស់ប្រទេស​ទាំង​ឡាយ​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប។ លោក​អាល់​ អាសាដ ទទួល​ស្គាល់​ថា ការ​ខុស​ឆ្គង​មួយ​ចំនួន​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​កង​កម្លាំង​របស់​លោក​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​អំពើ​ហិង្សា​ ហើយ​គូស​បញ្ជាក់​ថា វិធាន​ការ​នានា​ត្រូវ​បាន​ប្រកាន់​យក​ដើម្បី​ចៀស​វាង​កុំឱ្យ​ការ​ខុស​ឆ្គង​បែប​នេះ​កើត​មាន​ជាថ្មី​ទៀត​។

អ្នក​ការ​ទូត​ឥណ្ឌា​ព្រម​ទាំង​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​របស់​ក្រសួង​ការ​បរទេស​អាហ្វ្រិក​ខាង​ត្បូង និង​ប្រេ​ស៊ីល​បាន​ទៅកាន់​ក្រុង​​ដាម៉ាស់​ដើម្បី​អំពាវ​នាវ​ឱ្យ​បញ្ចប់​អំពើ​ហិង្សា​ ហើយ​បាន​ជួប​ជាមួយ​ប្រធានា​ធិបតី​ស៊ីរី​។ នៅ​មុខ​អ្នក​​ការ​ទូត​ទាំង​នោះ​ លោក​អាល់​ អាសាដ បាន​គូស​បញ្ជាក់​ពី​ការ​សន្យា​ដើរ​ឆ្ពោះ​ទៅ​រក​ដំណើរ​ការ​នៃ​ការ​កែ​ទម្រង់​ ក្នុងនោះ​មាន​ទិស​ដៅ​បើក​ផ្លូវ​ទៅ​រក​លទ្ធិ​ប្រជា​ធិបតេយ្យ​ពហុ​បក្ស​មួយ។ យោង​តាម​បណ្តា​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​ថា មនុស្ស​២០០០​នាក់​ហើយ​បាន​ត្រូវ​ស្លាប់​តាំង​ពី​ចាប់​ផ្តើម​ការ​បះ​បោរ​នៅ​ស៊ីរី​ ហើយ​មាន​ការ​បង្ក្រាប​ដោយ​បង្ហូរ​ឈាម​មក​៕