ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​ម៉ាឡេ​ស៊ី​​​ឆ្លង​​ទន្លេ​លើ​​រថយន្ត​ក្រុង​

13 ឆ្នាំ មុន

យោងទៅ​តាម​ប្រភព​ព័ត៌​មាន​ អេស៊ី វ័ន ​ចេញ​ផ្សាយ​​​កាលពី​ថ្ងៃទី​១០ សីហា ​បាន​ឱ្យដឹងថា ​ស្ត្រី​​មាន​​ផ្ទៃ​ពោះ​​វ័យ​​១៩​ឆ្នាំ ​​ជន​ជាតិ​ម៉ាឡេ​ស៊ី ម្នាក់​ឆ្លង​ទន្លេ​បាន​​កូន​ស្រី​១ ​នៅ​លើ​រថយន្ត​ក្រុង​​ប្រភេទ​លឿន (Express Bus) ក្នុងអំឡុង​​ពេល​ធ្វើ​​ដំណើរ​​​ពេញ​មួយ​យប់​​ពីតំបន់​ Mri ទៅ​កាន់ Sri Aman ក្នុង​ទីក្រុង Sarawak ប្រទេស​ម៉ាឡេ​ស៊ី កាល​ពី​យប់​ថ្ងៃ​

យោងទៅ​តាម​ប្រភព​ព័ត៌​មាន​ អេស៊ី វ័ន ​ចេញ​ផ្សាយ​​​កាលពី​ថ្ងៃទី​១០ សីហា ​បាន​ឱ្យដឹងថា ​ស្ត្រី​​មាន​​ផ្ទៃ​ពោះ​​វ័យ​​១៩​ឆ្នាំ ​​ជន​ជាតិ​ម៉ាឡេ​ស៊ី ម្នាក់​ឆ្លង​ទន្លេ​បាន​​កូន​ស្រី​១ ​នៅ​លើ​រថយន្ត​ក្រុង​​ប្រភេទ​លឿន (Express Bus) ក្នុងអំឡុង​​ពេល​ធ្វើ​​ដំណើរ​​​ពេញ​មួយ​យប់​​ពីតំបន់​ Mri ទៅ​កាន់ Sri Aman ក្នុង​ទីក្រុង Sarawak ប្រទេស​ម៉ាឡេ​ស៊ី កាល​ពី​យប់​ថ្ងៃ​អាទិត្យ ​ទី​៧ សីហា ឆ្នាំ​២០១១។

ប្រភព​ព័ត៌​មាន​ដដែល​​នោះ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ​ទោះ​បីជា​​​ប្តី និង​ម្តាយ​របស់​នាង​​បាន​រួម​ដំណើរ​ជា​មួយ​នាង​​ក៏​ដោយ ក៏​ពួក​​គេ​ទាំង​ពីរ​នាក់​នោះ​មិន​បាន​ប្រាប់​អ្នក​​បើក​បរ​រថយន្ត​ឱ្យ​ឈប់​ដើម្បី​យក​នាង​ទៅកាន់​មន្ទីរ​​ពេទ្យ​នោះ​ទេ។

ទាក់​ទិន​ទៅ​នឹង​បញ្ហា​នេះ​ដែរ អ្នក​បើក​បរ​​រថយន្ត​ក្រុង​​​បាន​ធ្វើ​ការ​ស្តី​បន្ទោសដល់​​​​ក្រុម​គ្រួសារ​​​​របស់​នាង​ដែល​មិន​បាន​ប្រាប់​ឱ្យ​លោក​ឈប់​រថយន្ត​ ។ លោក​បាន​បន្ត​​​ទៀត​ថា លោក​បាន​ដឹង​រឿង​នេះ បន្ទាប់​ពី​មក​ដល់​​ចំណត​នៅ​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃ​ចន្ទ ​នៅ​ពេល​ដែល​ឃើញ​គ្រូពេទ្យ​ឡើង​មក​លើ​រថយន្ត ដើម្បី​កាត់​ទង​ផ្ចិត​​ទារិកា ។ ដោយ​ឡែក​​​ម្តាយ​របស់​នាង​​បាន​ឱ្យ​ដឹង​ដែរថា ​គាត់​បាន​ឃើញ​កូន​ស្រី​របស់​គាត់មាន​អាការ​ឈឺ​ពោះ​ មុន​ពេល​ឡើង​រថយន្ត​ ហើយ​​​គាត់​ក៏​ឱ្យ​នាង​ទៅ​មន្ទីរ​ពេទ្យ​ដែរ តែនាង​បដិ​សេធ។

​​ទោះ​បី​ជា​ស្ត្រី​នោះ​ឆ្លង​ទន្លេ​លើ​រថយន្ត​ក្រុង​​យ៉ាងណា​ក្តី​​ ក៏ពេល​នេះ​សុខ​ភាពរបស់​នាង​ និង​ទារិកា​​​​បាន​ល្អ​ធម្ម​តាទេ ​តែ​​ត្រូវ​​ការ​សម្រាក​ព្យា​បាល​បំប៉ន​សុខ​ភាព​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​រយៈ​សិន ។ ​ព័ត៌​មាន​នេះ​ចាត់​ទុកថា ជា​មេ​រៀន​មួយ​ដល់​ស្ត្រី​មាន​ផ្ទៃ​​ពោះ​ទាំងអស់ កុំ​ឱ្យ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​​ក្នុងអំឡុង​ពេល​មាន​គភ៌​ជិត​គ្រប់​ខែ​ឆ្លង​ទន្លេ៕