អាសូរណាស់! ទារកទើបនឹងកើតម្នាក់ ត្រូវគេយកមកបោះចោ.លក្នុងធុងសំរាម ខណៈមេឃកំពុងភ្លៀងស្រិចៗ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីស្ត្រីជាម្ចាស់ហាងលក់ផ្កាម្នាក់បានប្រទះឃើញទារកទើបកើត ត្រូវបានគេយកមកបោះចោលក្នុងធុងសំរាមទាំងនៅមានដង្ហើម ខណៈមេឃកំពុងភ្លៀងស្រិចៗ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង១២នឹង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦ នៅចំណុចក្បែរហាងលក់ផ្កាមួយកន្លែង យីហោ Memory តាមផ្លូវ២៤២ កែងផ្លូវលេខ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពពីស្ត្រីម្ចាស់ហាងលក់ផ្កាបានអោយដឹងថា មុនពេលកើតហេតុ គាត់ឃើញទារកទើបនឹងកើតខាងលើមិនដឹងថាឪពុកម្ដាយឬក៏សាច់ញាតិខាងណាអោយប្រាកដនោះទេយកមកបោះចោលក្នុងធុងសំរាម គាត់ឃើញក៏មានចិត្តអាណិតអាសូរលើកបីត្រកង ។ បន្ទាប់មកគាត់បានប្រាប់អ្នកសារព័ត៍មានឱ្យជួយផ្សព្វផ្សាយ រួចក៏យកទារកខាងលើទៅមន្ទីរពេទ្យកុមារជាតិដើម្បីអោយក្រុមគ្រូពេទ្យជួយសង្គ្រោះ ហើយគាត់នឹងទាក់ទងអង្គការការពារកុមារ ដើម្បីរកអ្នកមើលថែទាំបន្ត ៕



ចែករំលែកព័តមាននេះ