នាយករដ្ឋមន្ត្រីអង់គ្លេស លោកដាវីដ កាមីរ៉ូន ថ្លែងកាលពីថ្ងៃទី១០ សីហា ថា ការតបតប្រឆាំងពួកបះបោរនៅអង់គ្លេសចាប់ផ្តើមហើយ។ លោកអះអាងបែបនេះបន្ទាប់ពីរាត្រីស្ងប់ស្ងាត់មួយនៅក្រុងឡុងដ៍ ក៏ប៉ុន្តែអំពើហិង្សាផ្ទុះនៅទីក្រុងដទៃៗទៀតរបស់អង់គ្លេស។
រលកនៃអំពើហិង្សាបានរាលដាលកាលពីយប់ថ្ងៃទី៩ និងទី១០ សីហា ទៅភាគខាងជើងប្រទេស។ ទីក្រុង MANCHESTER ក្រុង LIVERPOOL និងក្រុង BIRMINGHAM ជាទីលាននៃអំពើហិង្សាដែលពុះកញ្ជ្រោលតាំងពីចាប់ផ្តើមការបះបោរនៅអង់គ្លេសពីថ្ងៃទី៦ សីហា មក។
តុល្យការរបស់ប៉ូលិសនាយប់ថ្ងៃទី១០ សីហា គឺមនុស្ស១១៣នាក់ ចាប់ខ្លួននៅក្រុង MANCHESTER និងនៅ SALFORD និង៥០នាក់ចាប់ខ្លួននៅក្រុង LIVERPOOL ។ តាំងពីចាប់ផ្តើមអំពើហិង្សាមក ប៉ូលិសបានចាប់ខ្លួនមនុស្ស៧៧០នាក់ នៅក្រុងឡុងដ៍ ហើយប៉ូលិស១១១នាក់ត្រូវរបួស ។ នៅក្រុងឡុងដ៍ គេដាក់ពង្រាយប៉ូលិសដល់ទៅ១៦.០០០នាក់ ៕
ចែករំលែកព័តមាននេះ