ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះអគ្គិភ័យឆេះនាវាហ្គោនៅចិន៖ មនុស្ស២៥នាក់ស្លា.ប់ និងរ.បួ.សជាច្រើននាក់

2 ខែ មុន

ប្រទេស​ចិន ៖ នាវា​កា​ហ្គោ​មួយ​គ្រឿង​ដោត​ទង់ជាតិ​បរទេស​បាន​ឆេះ​ កាលពី​ថ្ងៃ​ទី​១០​ កញ្ញា នៅ​កំពង់​ផែ​គិញ​ដាវ​ ភាគ​ខាងកើត​ចិន ​បើ​តាម​តុល្យការ​បណ្ដោះអាសន្ន​ថា បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​​​យ៉ាងតិច​២៥​នាក់​ ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួ​ថា នាវា​ដឹក​ទំនិញ​នោះ​ ជា​របស់​ក្រុមហ៊ុន​ BELHAI SHIPBUILDING CO​ បាន​ឆេះ​​កាលពីវេលា​ម៉ោង​១១​ និង​១៥​នាទី​ម៉ោង​ក្នុងស្រុក​ ។ នាវា​នោះ​ ស្ថិត​នៅ​កំពង់​ផែ​ ក្រុង​គិញ​ដាវ ភាគ​ខាងកើត​ចិន ​ដើម្បី​ធ្វើការ​ជួសជុល​។ លើ​នាវា​នោះ​មាន​មនុស្ស​៤២​នាក់​ ។ មនុស្ស​១២​នាក់​ អាច​ជម្លៀស​ចេញ​ដោយ​សុខ​សប្បាយ មនុស្ស​៥​នាក់​ដែល​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ហើយ​២៥​នាក់​ស្លាប់​ ។

ដោយ​មិន​ផ្ដល់​ភាព​លម្អិត​ថែម​ទៀត​ បណ្ដា​សារព័ត៌មាន​ចិន​គ្រាន់តែ​ប្រាប់​ថា នាវា​នោះ​ដោត​ទង់ជាតិ​បរទេស​។ ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង​បាន​ផ្ដល់​ការ​ណែនាំ ឲ្យ​រុករក​ជា​បន្ទាន់​បណ្ដា​មនុស្ស​បាត់​ខ្លួន ហើយ​ឲ្យ​ផ្ដល់​យ៉ាង​ឆាប់រហ័ស នូវ​មូលហេតុ​នៃ​ភ្លើង​ឆេះ​នោះ​ ។ ចំណែក​នាយក​រដ្ឋមន្ត្រី​ចិន​លោក​លី​ឃៀង​វិញ ​រៀបរាប់​ពី​បណ្ដា​មនុស្ស​ដែល​ជាប់​ក្នុង​នាវា​នោះ​នៅឡើយ​។ លោក​អំពាវនាវ​ឲ្យ​បញ្ជូន​រាល់​មធ្យោបាយ​ជួយ​សង្គ្រោះ​ ៕