ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈមេឃកំពុងភ្លៀង ស្រាប់តែទុស្សេឆាបឆេះខ្សែភ្លើង​លើ​បង្គោល​ភ្លើង១ដើម ជិតវត្តសំបួរមាស​

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀងយ៉ាង​ខ្លាំង ស្រាប់​តែទុ​ស្សេឆាប​ឆេះខ្សែភ្លើងលើ​​បង្គោល​ភ្លើង​មួយ​​ដើម​ បង្កការភ្ញាក់​​ផ្អើលដល់​​ប្រជា​ពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គី​ភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ ។

ហេតុការណ៍ខាងលើ​នេះ បាន​កើត​ឡើងនៅវេលា​ម៉ោង ១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី១០ ​ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុច​ជិតវត្តសំបួរមាស ផ្លូវ ២១៧ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា មុន​ពេលកើតហេតុ ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង ក៍​ស្រាប់​តែ​បង្គោល​ភ្លើង​មួយ​ជាប់​នឹង​សំយាប​ផ្ទះ​ប្រជាពលរដ្ឋ បាន​ទុ​ស្សេខ្សែភ្លើង​បែក​ផ្កា​ភ្លើង​ព្រាកៗ និង​បង្ក​ជា​អណ្ដាត​ភ្លើងឆេះ​សន្ធោសន្ធៅ ផ្អើល​ប្រជា​ពលរដ្ឋ​រស់​ក្បែរ​នោះ​នាំ​គ្នា​ឆោឡោ យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​អស់​ជា​ច្រើន​បំពង់ ទើ​ប​រាយការណ៍​ជូន​សមត្ថកិច្ច​សុំ​ជំនួយ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​អោយមកជួយ​​អន្តរាគមន៍​ផង​ដែរ ។

ក្នុង​ករណី​នេះដែរ ​បន្តិច​ក្រោយ​មក ក៍​មាន​រថយន្ត​ពន្លត់​អគ្គី​ភ័យ​ប្រចាំ​ការ​នៅ​សាលា​ខណ្ឌ​ដង្កោ បាន​ចុះ​ទៅជួយ​​អន្តរាគមន៍​បាញ់​ទឹក​អស់​១​រថយន្ត ទើ​ប​ធ្វើ​អោយ​ភ្លើ​ង​រលត់​ទៅ​វិញ ។

ករណី​នេះ​មិន​មាន​ការឆេះ​រាល​ដាល​ដល់​ផ្ទះ​សម្បែង​ពលរដ្ឋ​ណា​នោះ​ទេ គ្រាន់​តែ​ខូច​ខាត​ខ្សែ​ភ្លើង និង​ខ្សែអ៊ុ​ប​ទិក​អស់​មួយ​ចំនួន តែ​ប៉ុណ្ណោះ ​៕​