ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ សន្យាផ្ដល់ប្រាក់៥០០០ដុល្លារ ដល់ពលរដ្ឋអាមេរិកណាដែលបោះឆ្នោតជូនបក្សសាធារណរដ្ឋ

2 ខែ មុន

សហរដ្ឋអាមេរិក ៖ ខណៈ​សល់​ពេល​មិន​ដល់​២​ខែ​ទៀត​ផង ដល់​ថ្ងៃ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ ដែល​កំពុង​ធ្លាក់​ប្រជាប្រិយភាព ខ្លាច​គណបក្ស​លោក​បាត់បង់​ការ​ត្រួតត្រា​ក្នុង​សភា​ និង​ព្រឹទ្ធសភា បាន​សន្យា​ផ្ដល់​ប្រាក់៥០០០​ដុល្លារ ដល់់​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សាធារណរដ្ឋ​របស់​លោក​។

លោក​បាន​ធ្វើការ​សន្យា​បែប​នេះ​ ក្នុង​សុន្ទរកថា​ដ៏​វែង​មួយ​របស់​លោក ក្នុង​សមាជ​គណបក្ស​សាធារណរដ្ឋ​ដែល​រៀបចំ​ធ្វើ​នៅ​ នៅក្នុង​ដាល់​ឡាស់​រដ្ឋ​តិច​សាស់​ ។ ក្នុង​សមាជ​នោះ​ ដែល​រៀបចំ​ធ្វើ​កាលពី​ថ្ងៃ​ទី​៩ ​កញ្ញា ​លោក​ត្រាំ​ថ្លែង​ថា ការ​សន្យា​របស់ខ្ញុំ​ប្រសិនបើ​អ្នក​សាធារណរដ្ឋ​ឈ្នះ​ឆ្នោត ទាំង​ក្នុង​សភា​ទាំង​ក្នុង​ព្រឹទ្ធសភា ដោយសារ​ជោគជ័យ​នៃ​សេដ្ឋកិច្ច​របស់​យើង នោះ​ពលរដ្ឋ​ពេញវ័យ​អា​មេ​រិ​ក​ម្នាក់​ៗ​នឹង​ទទួល​បាន​ប្រាក់​៥០០០​ដុល្លារ​ ។ ការ​ថ្លែង​បែប​នេះ ​របស់​លោក​នាំ​ឲ្យ​មានការ​ទះដៃ​អបអរ​យ៉ាង​កងរំពង​។ ទោះ​យ៉ាងណា​ លោក​មិន​បាន​បញ្ជាក់​ថា​តើ​ប្រាក់​ទាំងនេះ​បាន​មកពីណា​ឡើយ​ ។

ការ​សន្យា​នេះ​​របស់​លោក​ត្រាំ បណ្ដាល​ឲ្យ​ផ្ទុះ​ភ្លាម​ៗ​ការ​សង្ស័យ​ពី​ការ​ទិញ​សន្លឹក​ឆ្នោត​។ វា​ហាក់ដូចជា​មិន​ទំនង​ទាំងស្រុង​បើ​និយាយ​ពី​សេដ្ឋកិច្ច បើ​ពលរដ្ឋ​ពេញវ័យ​អា​មេ​រិ​ក​មាន​២៥០​លាន​នាក់ សំណើ​នោះ​បើ​អនុវត្ត​ពិតជា​ការ​ចំណាយ​ដ៏​មហាសាល​ដល់​ទៅ​ជាង​១២០០​ពាន់​លាន​ដុល្លារ តែ​លុះត្រាតែ​លោក​ត្រាំ​និង​គណបក្ស​លោក​ឈ្នះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ​។

បើ​ធ្វើការ​ប្រៀបធៀប​សហរដ្ឋអាមេរិក​ចំណាយ​ប្រាក់​ជាង​៦០០០​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ដូច្នេះ​សំណើ​នោះ​របស់​លោក​ត្រាំ​គឺ​ស្មើនឹង​១​ភាគ​៥​នៃ​ទំហំ​ទឹកប្រាក់​ចំណាយ​ក្នុង​១​ឆ្នាំ​របស់​អា​មេ​រិ​ក​ ៕