ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការវាយប្រហារទៅវិញទៅមក រវាងពួកហ៊ូធីនិងសម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌីត ធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើង

2 ខែ មុន

ប្រទេស​យេ​ម៉ែ​ន ៖ ពួក​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អ៉ី​រ៉​ង ​កាលពី​ថ្ងៃ​ទី​៩ ​កញ្ញា រៀបរាប់​ពី​ការ​វាយប្រហារ​ជាង​៥០​លើក​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​តំបន់​ជា​ច្រើន​នៅ​យេ​ម៉ែ​ន បន្ទាប់​ពី​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​ពួក​គេ​លើ​អា​រ៉ា​ប៊ី​សា​អូឌីត​ កាលពី​ថ្ងៃ​ទី​៨ ​កញ្ញា បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​សិប​នាក់​រង​របួស​ ។

អ្នកនាំពាក្យ​យោធា​របស់​ពួក​ហ៊ូ​ធី​ឧត្ដមសេនីយ​យ៉ា​ហ៍​យ៉ា​សា​រេ​ថ្លែង​ថា រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ កង​យន្តហោះ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​វាយប្រហារ​៥៤​លើក​នៅ​ខេត្ត អាល់​ហ្សា​ហ្វ ខេត្ត​ម៉ា​រី​ប ខេត្ត​តា​អេស ខេត្ត​ហូ​ដី​ដា​ និង​ខេត្ត​សា​អា​ដា ​។ តាម​អាជ្ញា​ធរ​អា​រ៉ា​ប៊ី​សា​អូឌីត​ថា មុន​នេះ ​មនុស្ស​៧៣​នាក់​រង​របួស បន្ទាប់​ពី​ការ​វ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​ពួក​ហ៊ូ​ធី ហើយ​ទីតាំង​ប្រេង​ច្រើន​​កន្លែង​របស់​ប្រទេស ត្រូវ​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​ ។

រួច​កាលពី​ថ្ងៃ​ទី​៩​ កញ្ញា​ ពួក​ហ៊ូ​ធី​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ច្រើន​គ្រាប់​ និង​បញ្ជូន​ដ្រូ​ន វាយប្រហារ​ទីក្រុង​ខា​មី​អាល់​ម៉ា​លី​គី ក្រុង​អាប់​ហា​ និង​ក្រុង​ហ្ស៊ី​​ហ្សា​ន ភាគ​ខាងត្បូង​អា​រ៉ា​ប៊ី​សា​អូឌីត​ ។ ការ​ប្រទូស្ត​រ៉ា​យ​គ្នា​រវាង​ពួក​ឧទ្ទាម ​និង​កងទ័ព​រដ្ឋាភិបាល​មានការ​កើនឡើង​វិញ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៥០០​នាក់ ​ចាប់តាំងពី​ថ្ងៃ​ទី​៣ ​កញ្ញា​ មក​។

ទន្ទឹម​នឹង​ការ​វាយលុក​របស់​ពួក​គេ​នៅ​ក្នុង​ដែនដី​យេ​ម៉ែ​ន ពួក​ហ៊ូ​ធី​លើក​នេះ​បាន​វាយប្រហារ​ទ្រង់ទ្រាយ​ធំ ក្នុង​ដែនដី​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ដឹកនាំ​ក្រុមចម្រុះ​យោធា​ជួយ​ទ្រទ្រង់​ដល់​កងទ័ព​រដ្ឋាភិបាល​យេ​ម៉ែ​ន​ ។ ពួក​ហ៊ូ​ធី​បាន​វាយប្រហារ​ដោយ​ដ្រូ​ន​ច្រើន
​សឹ​ប​គ្រឿង ​និង​បណ្ដា​មីស៊ីល លើ​ភាគ​ខាងត្បូង​អា​រ៉ា​ប៊ី​សា​អូឌីត សំដៅ​បណ្ដា​ទីតាំង​របស់​ក្រុមហ៊ុន​ប្រេង​យក្ស​ARAMCO នៅ​ក្រុង​អាប់​ហា ក្រុង​ណាស់​រ៉ា​ន​និង​ក្រុង​ហ្ស៊ី​​ហ្សា​ន ព្រមទាំង​មូលដ្ឋាន​អាកាសចរណ៍​KING KHALID នៅ​KHAMIS MUSAIT​។

សង្គ្រាម​រវាង​ពួក​ហ៊ូ​ធី​និង​កងទ័ព​រដ្ឋាភិបាល​ដែល​សហគមន៍​អន្តរជាតិ​ទទួលស្គាល់ គាំទ្រ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត រវាង​ឆ្នាំ​២០១៤​មក​ឆ្នាំ​២០២២ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​រយ​ពាន់​នាក់ ​ហើយ​ធ្វើ​ឲ្យ​ប្រទេស​យេ​ម៉ែ​ន​ដែល​ក្រីក្រ​បំផុត​លើ​ពិភពលោក ធ្លាក់​ក្នុង​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​​៕