ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីប្រកាសបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនជិត៦០០គ្រឿង ក្រោយ​ការសន្ទនារវាង ពូទីន និងត្រាំ

1 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រុ​ស្ស៊ី​​ប្រកាស​ នា​ថ្ងៃ​ទី​៩ ​កញ្ញា​ ថា បាន​បាញ់​ទម្លាក់​នា​ពេល​យប់​ដ្រូ​ន​អ៊ុយ​ក្រែ​ន​៥៩៦​គ្រឿង ពីលើ​តំបន់​១០​ព្រម​ទាំង​តំបន់​គ្រី​មេ​ ។ ការ​វាយប្រហារ​ដោយ​ហ្វូង​ដ្រូ​ន​អ៊ុយ​ក្រែ​ន ​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​ ។

ការ​ប្រកាស​នោះ​ធ្វើ​ឡើង​ បន្ទាប់​ពី​ការ​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​ថ្មី រវាង​ប្រធានាធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន និង​សម​ភាគី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ស្ដី​ពី​បណ្ដា​មធ្យោបាយ​ដោះ​ស្រា​យេ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​។ ការ​វាយប្រហារ​ដោយ​ដ្រូ​ន​អ៊ុយ​ក្រែ​ន​សំដៅ​លើ​​ទីក្រុង​ណូ​វ៉ូ​រ៉ុ​សស៊ី​អ៉ី​ស្ក៍ ជាទី​ក្រុង​កំពង់​ផែ​នៅ​ជាប់​សមុទ្រ​ខ្មៅ ក្នុង​តំបន់​គ្រា​ស្នូ​ដា​ដែល​នៅ​ទីនោះ​មនុស្ស​៤​នាក់ ក្នុង​នោះ​មាន​កុមារ​ម្នាក់​ស្លាប់ ហើយ​មនុស្ស​២៩​នាក់​ទៀត​រង​របួស​។ អភិបាល​តំបន់​នោះ​ លោក​វេ​នី​ញ៉ា​មីន​កុន​ដ្រា​ទី​អេ​វ ​ថ្លែង​ថា កង​យោ​ធា​យើង​បាន​រុញច្រាន​ការ​វាយប្រហារ​ដោយ​ហ្វូង​ដ្រូ​ន​សត្រូវ​ប្រឆាំង​តំបន់​ក្រុង​ណូ​វ៉ូ​រ៉ុ​សស៊ីអ៊ី​ស​ជាទី​ក្រុង​តែង​រង​ការ​វាយប្រហារ​ច្រើន​លើក​ ។

ក្រោយ​ផុត​នា​ពាក់កណ្ដាល​យប់​ ការ​ផ្អាក​វាយប្រហារ​គ្នា​រយៈពេល​៣​ថ្ងៃ រដ្ឋធានី​អ៊ុយ​ក្រែ​ន​រង​ការ​វាយប្រហារ​ជា​ថ្មី​របស់​រុ​ស្ស៊ី​កាលពី​យប់​ថ្ងៃ​ទី​៧ ​មក ​៨ ​កញ្ញា​។ តាម​រដ្ឋបាល​យោធា​រដ្ឋធានី​អ៊ុយ​ក្រែ​ន​ថា បណ្ដា​អគារ​រង​ការ​ប៉ះពាល់​នៅ​ក្រុង​គៀវ​ព្រមទាំង​នៅ​ស្រុក​២​ជាយ​រដ្ឋធានី​ ។

ការ​វាយប្រហារ​ទាំងនេះ​របស់​រុ​ស្ស៊ី ​ធ្វើ​ឡើង​ក្រោយ​បញ្ចប់​បទ​ឈប់​បាញ់​គ្នា​៣​ថ្ងៃ​ អំឡុង​ពេល​ទស្សនកិច្ច​នៅ​ក្រុង​មូ​ស្គូ​និង​ក្រុង​គៀវ​របស់​បេសកជន​ពិសេស​អា​មេ​រិ​ក​២​រូប​ ។ យោង​តាម​តុល្យការ​បណ្ដោះអាសន្ន​របស់​រដ្ឋបាល​យោធា​មូលដ្ឋាន​ថា មនុស្ស​យ៉ាងតិច​២​នាក់​បាន​ត្រូវ​ស្លាប់​ និង​៧​នាក់​រង​របួស​។ អគារ​នានា​រង​ការ​ប៉ះពាល់​ក្នុងស្រុក​ជា​ច្រើន​នៃ​រដ្ឋធានី​អ៊ុយ​ក្រែ​ន​និង​តំបន់​ជាយក្រុង​ ៕