ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបង្ក្រាបភ្លាមៗក្រុមជិះបង្ហោះម៉ូតូ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តស្វាយរៀង ៖ អនុវត្ត​តាមការ​​ចង្អុល​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៦ វេលា​ម៉ោង​៥និង​២០​នាទីល្ងាច​ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​តាម​រយៈ​គណនី​ហ្វេ​ស​បុក​ឈ្មោះ សឹង សុ​ជាតិ ដែល​បាន​ផុស​វី​ដេ​អូ​ក្មេង​បង្ហោះ​ម៉ូតូ អម​ដោយ​ការ​សរសេរ​ខ្លឹមសារ​ថា «​ក្រុង​ស្វាយ​រៀង​ 7-9-26 ផ្លូវ​បេតុង ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​ផ្លូវ​បេតុង (​ទល់មុខ​ផ្ទះ​លក់​គ្រឿងសំណង់​50ម៉ែត្រ​) ជា​សំណូមពរ​ប្រជាពលរដ្ឋ​សូម​ជួយ​ទប់ស្កាត់​រាល់​បទល្មើស​ជាយថាហេតុ​…» ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​វរសេនីយ៍ឯក សោម សុ​ភ័​ណ្ឌ អធិការ​នគរបាល​ក្រុង​ស្វាយ​រៀង បាន​ដឹកនាំ​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ក្រុង ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ខាងលើ និង​បាន​នាំ​ក្មេង​ទំនើង​០២​នាក់​គឺ ៖ ១-ឈ្មោះ ស៊ឹ​ម ឆៃ​យ៉ា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​ស្អាង ឃុំ​កំពង់ចំឡង ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង (​ជា​អ្នក​បង្ហោះ​ម៉ូតូ​) ២-​ឈ្មោះ ជូ ដេ​វី​ន (​ហៅ​ញ៉ា​ញ់​) ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អណ្តូង​តា​សី សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង (​ជា​អ្នក​ជិះ​ពីក្រោយ​) រួម​នឹង​ម៉ូតូ​មួយ​គ្រឿង ម៉ាក SUZUKI NEX ពណ៌​សលាយ​ខៀវ ស៊េរី​ឆ្នាំ​២០១២១ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1KH-2081 យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង ដើម្បី​ធ្វើការ​សាកសួរ និង​ឆ្លើយ​បំភ្លឺ​ជូន​សមត្ថ​កិច្ច​​​ថា ពួក​ខ្លួន​ពិតជា​បាន​នាំ​គ្នា​បង្ហោះ​ម៉ូតូ នៅ​ត្រង់​ចំណុច​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ប្រាកដ​មែន​។

បន្ទាប់​ពី​ស្តាប់​ការ​បំភ្លឺ​ពី​ឈ្មោះ ស៊ឹ​ម ឆៃ​យ៉ា និង​ឈ្មោះ ជូ ដេ​វី​ន (​ហៅ​ញ៉ា​ញ់​) រួចមក​ ដោយ​មានការ​ឯកភាព​ពី​លោក​ឧត្តមសេនីយ៍​ទោ ស្នងការ និង​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង សមត្ថកិច្ច​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ អោយ​ឈប់​ជិះ​បង្ហោះ​ម៉ូតូ និង​ធ្វើ​សកម្មភាព​នានា ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង​បានអោយ​អាណាព្យាបាល​មក​ធ្វើការ​ធានា យក​ទៅ​អប់រំ​ណែនាំ​នៅផ្ទះ​បន្ថែម​។

បច្ចុប្បន្ន​ ម៉ូតូ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​រដ្ឋបាល​ក្រុង​ស្វាយ​រៀង រយៈពេល​៣​ខែ​៕​