ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង-រុស្ស៊ី បើកសម្ពោធស្ពានផ្លូវគោកឆ្លងកាត់ទន្លេ Tumen ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

2 ខែ មុន

កូរ៉េ​ខាងជើង​-​រុ​ស្ស៊ី ៖ កូរ៉េ​ខាងជើង​ កាលពី​ថ្ងៃ​ទី​៨ ​កញ្ញា​ បាន​សម្ដែង​ការ​អបអរសាទរ​ ​ចំពោះ​ការ​បើក​សម្ពោធ​នា​ពេល​មុន​នេះ ស្ពាន​ផ្លូវថ្នល់​មួយ​ដែល​ត​ភ្ជាប់​ជាមួយ​រុ​ស្ស៊ី ​។ នេះ​ជា​កា​រត​ភ្ជាប់​គ្នា​តាម​ផ្លូវគោក​រវាង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ទាំង​២ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​កាន់តែ​ស៊ី​​ជម្រៅ​ថែម​ទៀត​ដល់​កិច្ច​សហប្រតិបត្តិការ​ពេល​កំពុង​មាន​សង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន​ ។

ស្ពាន​នោះ ​កសាង​ឆ្លងកាត់​ទន្លេ​ TUMEN ដែល​គេ​ស្គាល់​ផង​ដែរ ​ក្រោម​ឈ្មោះ​ថា​ ទន្លេ​TOUMANNAIA ដែល​កំណត់ព្រំដែន​រវាង​រុ​ស្ស៊ី ​និង​កូ​រ៉េ​ខាងជើង​ មាន​ប្រវែង​១៧​គីឡូម៉ែត្រ​ ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​ KCNA ថា អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​ របស់​ប្រទេស​នេះ​ លោក​ប៉ាក់​ថាវ​សុង បាន​ថ្លែង​សាទរ​ការ​បើក​ស្ពាន​នេះ​ ដែល​លោក​ថា ជា​ព្រឹ​តិ្ត​ការណ៍​សំខាន់​មួយ​ដែល​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ ។

រុ​ស្ស៊ី ​និង​កូរ៉េ​ខាងជើង​រហូត​មក​ទល់​ពេល​នេះ អាច​ឆ្លងកាត់​ព្រំដែន​ទៅ​វិញ​ទៅ​មក​តាម​ផ្លូវដែក​មួយ​និង​តាម​ផ្លូវអាកាស​ប៉ុណ្ណោះ​។ កសាង​អស់​ពេល​១៦​ខែ​ស្ពាន​នោះ​ដែល​មាន​ប្រវែង​១​គីឡូម៉ែត្រ ជា​និម្មិត្តរូប​នៃ​ការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​និង​ជិតខាង​ល្អ​រវាង​រុ​ស្ស៊ី ​និង​កូរ៉េ​ខាងត្បូង​ ។

ប៉ុស្តិ៍​ព្រំដែន​ KHASSAN ដែល​នឹង​អាច​ទទួល ការ​ឆ្លងកាត់​របស់​រថយន្ត​៣០០​គ្រឿង​និង​អ្នកដំណើរ​២៣២៥​នាក់ ក្នុង​១​ថ្ងៃ ក៏
​កសាង​ឡើង​ដែរ​ក្នុង​ក្រប​ខណ្ឌ​នៃ​គម្រោង​នេះ​ ដែល​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​៣០ ​មេ​សា ​ឆ្នាំ​២០២៥​មក ​។ តាម​ KCNA ថា ហេដ្ឋា​រចនាសម្ព័ន្ធ​ថ្មី​នេះ​នឹង​ជួយ​ពង្រឹង​ថែម​ទៀត​ដល់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​កូរ៉េ​ខាងជើង​ និង​រុ​ស្ស៊ី​៕