ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស ឬខ្មៅដឹងច្បាស់ហើយ! ស្នងការខេត្តកំពតបញ្ជាក់ Prius ចូលផ្លូវម៉ូតូ ហើយមន្ត្រីធ្វើរបាយការណ៍មិនប្រក្រតី ត្រៀមរងវិន័យគ្មានការលើកលែង

1 ខែ មុន

ខេត្តកំពត ៖ ស្នងការ​នគរបាល​ខេត្តកំពត បញ្ជាក់​លទ្ធផល​ស្រាវជ្រាវ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ឈូក រថយន្ត Prius ជា​អ្នក​បង្កហេតុ និង​ត្រៀម​អនុវត្ត​វិន័យ​លើ​មន្ត្រី​ដែល​រាយការណ៍​មិន​ប្រក្រតី ។

ជាក់ស្តែង​បើ​យោង​តាម​ផេ​ក​ឧ​.​ទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ប្រកាស​នា​ល្ងាច​ថ្ងៃ​ទី​៧ ខែកញ្ញា​នេះ​ថា ៖ សូម​ជម្រាប​ជូន​សាធារណៈជន ជា​ពិសេស​ក្រុម​គ្រួសារ​ភាគី​អ្នក​បើក​ម៉ូតូ អោយ​បាន​ជ្រាប​អំពី​គ្រោះថ្នាក់​ចរាចរ​ណ៌​រវាង​ម៉ូតូ និង​រថយន្ត​ព្រូស នៅ​ស្រុក​ឈូក ។

យោង​តាម​កំណត់ហេតុ​ស្រាវជ្រាវ និង​វាស់វែង​នៅ​កន្លែង​កើតហេតុ របស់​ក្រុមការងារ​ដែល​ខ្ញុំ​បានអោយ​ចុះ​ស្រាវជ្រាវ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៦ ដែល​ដឹកនាំ​ដោយ​លោក​វរៈ​សេនី​យ៌​ឯក លុយ ហុង​ឡ​ន ស្នងការ​រង​ទទួល​ផែន​ចរាចរ​ណ៌ បាន​ពិនិត្យ​ឃើញ​ថា ករណី​នេះ​ពិតជា​បាន​បង្ក​ដោយ​រថយន្ត​ពិតប្រាកដ​មែន ដោយ​រថយន្ត​បាន​បើក​ចូល​គំនូស​ផ្លូវ​ម្ខាង​ទៀត​របស់​ម៉ូតូ​ចំនួន​ពីរ​តឹក​កន្លះ​ពី​កន្លង​ផ្លូវ​របស់​រថយន្ត ។

ហើយ​ចំពោះ​ករណី​នេះ សមត្ថកិច្ច​យើង​ក៏​បាន​យក​អ្នក​បើករថយន្ត​បង្ក ដើម្បី​បន្ត​និ​តិ​វិធី​ទៅ​តុលាការ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ។

ដោយឡែក ភាគី​អ្នក​បើក​ម៉ូតូ ពិតជា​មាន​ប៊ី​យ៉ែ​រ​មួយ​ចំនួន ជាប់​ខ្លួន​ពិតប្រាកដ​មែន ។ ចំពោះ​លោក​អធិការ​នគរបាល​ស្រុក​ឈូក និង​អធិការរង​ទទួល​ការងារ​ចរាចរ​ណ៌​នឹង​ត្រូវ​ស្រាវជ្រាវ​បន្ថែម​ពាក់ព័ន្ធ​ភាព​មិន​ប្រក្រតី​ខ្ជីខ្ជា​ក្នុង​ការ​រាយការណ៍​មិន​យកចិត្តទុកដាក់ ចំពោះ​ករណី​គ្រោះថ្នាក់​ខាងលើ​នេះ ប្រសិនបើ​រក​ឃើញ​មាន​កំហុស​នោះ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត និង​អនុវត្ត​វិន័យ 873 របស់​កងកម្លាំង​នគរបាល​ជាតិ​ដោយ​គ្មាន​ការ​លើកលែង​ជា​ដាច់ខាត ៕