ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួកឧទ្ទាមហ៊ូធីចោទប្រកាន់អារ៉ាប៊ីសាអូឌីតថាបានវាយ​ប្រហារលើពន្ធនាគារបណ្តាលឱ្យស្លា.ប់មនុស្ស៧នាក់

2 ខែ មុន

ប្រទេស​យេ​ម៉ែ​ន ៖ ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន ​បាន​ចោទប្រកាន់​អា​រ៉ា​ប៊ី​សា​អូឌីត​ថា វាយប្រហារ ​កាលពី​ថ្ងៃ​ទី​៧​ កញ្ញា​ លើ​ពន្ធនាគារ​មួយ​ នា​ភាគ​ខាងជើង​ប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៧​នាក់​ ក្នុង​នោះ​ មាន​កុមារ​ម្នាក់ ពេល​ដែល​ភាព​តានតឹង​កំពុង​មាន​ខ្ពស់រវាង​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​អ៉ី​រ៉​ង់​នោះ​ និង​កងទ័ព​រដ្ឋាភិបាល​យេ​ម៉ែ​ន​គាំទ្រ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​។

លោក​អា​នេ​អេស​អាល់​អា​ស្ប៉ា​ហ៊ឺ​ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​របស់​ហ៊ូ​ធី​ថ្លែង​ថា ការ​វាយប្រហារ​លើ​មជ្ឈមណ្ឌល​ឃុំឃាំង​នៃ​ទីក្រុង​យុទ្ធសាស្ត្រ​HAZM ​ក្នុង​ខេត្ត​JAWF នោះ​ ក៏​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​៧​នាក់ ក្នុង​នោះ​ មាន​នារី​ម្នាក់​រង​របួស​ផង​ដែរ​។ ចំណែក​នាយក​ពន្ធនាគារ​នោះ​ ថ្លែង​ទៅ​កាន់​ទូរទស្សន៍​ហ៊ូ​ធី ​AL -MASIRAH​ ថា អ្នកទោស​៣៥​នាក់​ និង​នារី​ម្នាក់​ដែល​មក​សួរ​សុខទុក្ខ​ប្ដី​ខ្លួន ជាប់​ក្រោម​គំនរ​បាក់បែក​ ។

យេ​ម៉ែ​ន​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ី​​វិល​ កាលពី​ឆ្នាំ​២០១៤ ពេល​ដែល​ពួក​ឧទ្ទាម​ហ៊ូ​ធី ​លើកគ្នា​ចេញ​មក​ពី​បណ្ដា​ទីតាំង​ពួក​គេ​នៅ​ភាគ​ខាងជើង​ប្រទេស បើក​ការ​វាយប្រហារ​ដណ្ដើម​យក​បាន​រដ្ឋធានី​សា​ណា បង្ខំ​ឲ្យ​រដ្ឋាភិបាល​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ ភៀស​ទៅ​កាន់​ភាគ​ខាងត្បូង​ប្រទេស បន្ទាប់​មក​និទេស​ខ្លួន​ទៅ​កាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ ។ ក្រុមចម្រុះ​អា​រ៉ាប់​មួយ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ជួយ​ធ្វើ​អន្តរាគមន៍​ក្នុង​សង្គ្រាម​នៅ​យេ​ម៉ែ​ន​នា​ឆ្នាំ​បន្ទាប់ ក្នុង​គោលបំណង​ស្ដារ​ឡើង​វិញ​រដ្ឋា​ភិបាល​យេ​ម៉ែ​ន​។

ទូរទស្សន៍​ហ៊ូ​ធី​AL -MASIRAH បាន​ផ្សាយ​រូបភាព ក្រោយ​ការ​វាយប្រហារ​នោះ​ដោយ​បង្ហាញ​អគារ​មួយ​ត្រូវរ​លំបាក់​។ អ្នក នាំពាក្យ​របស់​កងកម្លាំង​ហ៊ូ​ធី​ឧត្ដមសេនីយ​យ៉ា​ហ៍​យ៉ា​សា​រេ បាន​ចោទប្រកាន់​អា​រ៉ា​ប៊ី​សា​អូឌីត​ថា វាយប្រហារ​តាម​អាកាស​និង​ប្រព្រឹត្ត​ការ​សម្លាប់​រង្គាល​ក្នុង​ខេត្ត​JAWF ព្រមទាំង​ដាក់​ពង្រាយ​ដ្រូ​ន​ស៊ើប​ការណ៍​និង​ផ្ដល់​អាវុធ​ផ្សេង​ៗ ដល់​ពួក​ទាហាន
ស៊ី​​ឈ្នួល​។ លោក​បន្ត​ថា ​ការ​ឈ្លានពាន​នោះ របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​កំពុង​ធ្វើ​ប្រឆាំង​យេ​ម៉ែ​ន នឹង​មិន​អាច​គ្មាន​ការ​តបត​វិញ​ឡើយ​ ៕

This image grab from a handout video made available by the Ansarullah Media centre on January 21, 2022 shows destruction at a prison in the Huthi rebel stronghold of Saada in northern Yemen after it was hit in an air strike leaving many dead or wounded. – An air strike has destroyed a prison in the Huthi rebel stronghold of Saada in northern Yemen, leaving many dead or wounded, the insurgents said as the Red Cross confirmed an attack. (Photo by Ansarullah media center / AFP) / === RESTRICTED TO EDITORIAL USE – MANDATORY CREDIT “AFP PHOTO / HO / Ansarullah Media” – NO MARKETING – NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS ===