ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញពីឆ្វេង រត់ទៅចតស្តាំ! ៖ រដ្ឋបាលស្រុកស្អាង ហួសចិត្តនឹងឡានធំៗចតស្រុតផ្លូវដក់ទឹកអស់ហើយ

1 ខែ មុន

ខេត្តកណ្តាល ៖ រដ្ឋបាល​ស្រុក​ស្អាង សូម​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​ធុន​ធំ​ទាំងអស់ ៖ «​ដេញ​ពីឆ្វេង រត់​ទៅ​ចត​ស្តាំ ចិញ្ចើម​ផ្លូវ​ស្រុត​ដក់​ទឹក​អស់ហើយ ។

ជាក់ស្តែង​រដ្ឋបាល​ស្រុក​ស្អាង បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៨ ខែកញ្ញា​នេះ​ថា ៖ ដេញ​ពីឆ្វេង រត់​ទៅ​ចត​នៅ​ស្តាំ លោក​ម្ចាស់​ឡាន​ធន​ធំ និង​ធ្ងន់​ៗ​ទាំងឡាយ​អើយ សូម​លោក​ជួយ​មើល​ចិញ្ចើម​ផ្លូវ​ដែល​ដក់​ទឹក​នេះ​ទៅ​មើល៎ នេះ​ហើយ លោក​ម្ចាស់​ទាំងឡាយ​ចត​ឡាន​ដឹក​ទំនិញ​ធ្ងន់​ៗ​ឡើង​ស្រុត​ផ្លូវ​ដក់​ទឹក ដូច​ក្នុង​រូប បើ​រដ្ឋបាល​ស្រុក​ពុំ​មាន​វិធានការ នៅ​តែ​បន្ត​ឱ្យ​ម្ចាស់​រថយន្ត​មក​ចត​តទៅ​ទៀត មិន​ត្រឹមតែ​គ្មាន​សណ្តាប់ធ្នាប់​ទេ ផ្លូវ​នេះ ក៏​កាន់តែ​ខូច​ខ្លាំង​ជាង​នេះ ពិតជា​ពុំខាន ដូច​បាន​ជម្រាប​សូម​ចូលរួម​សហការ​ទាំង​គ្នា ។

សូម​រំលឹក​ថា ៖ កាលពី​ម្សិលមិញ រដ្ឋបាល​ស្រុក​ស្អាង ជម្រាប​ដល់​ម្ចាស់​រថយន្ត​ធន​ធំ តូច ទាំងអស់ ដែល​ជា​និច្ច​ជា​កាល​តែងតែ​យក​រថយន្ត​របស់​ខ្លួន​មក​ចត​ទុក​ចោល​លើ​ផ្លូវ​២១ មុខ​សាលាស្រុក អធិការដ្ឋាន​នគរបាល​ស្រុក មន្ទីរពេទ្យ​បង្អែក​ស្រុក និង​មុខ​វិទ្យាល័យ ហ៊ុន សែន ស្អាង ទាំងអស់​មេត្តា​ជ្រាប​ថា ៖ ដើម្បី​ថែរក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ នៅ​ទីកន្លែង​ផ្តល់​សេវា​សាធារណៈ និង​ជៀសវៀង​គ្រោះថ្នាក់​ដោយ​យថាហេតុ ពេល​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់ ព្រមទាំង​ជា​សុវត្ថិភាព​ពេល​ចូល​កន្លែង​ផ្តល់​សេវា​សាធ​រណៈ​ផង​ដែរ​នោះ រដ្ឋបាល​ស្រុក​ស្អាង សូម​ឱ្យ​លោក លោកស្រី ជា​ម្ចាស់​រថយន្ត បញ្ឈប់​សកម្មភាព​យក​ឡាន​មក​ចត នៅ​ទីតាំង​ខាងលើ​ជា​បន្ទាន់ ។

នេះ​ជា​សារ​ជូនដំណឹង​លើក​ទី​១ ករណី​លោក លោកស្រី ពុំ​អនុវត្ត​តាម​សេចក្តីណែនាំ រដ្ឋបាល​ស្រុក​នឹង​ចាត់វិធានការ​លើ​ម្ចាស់​រថយន្ត​ដែល​នៅ​តែ​បំពាន ៕