ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គីម ជុងអ៊ុន បង្ហាញនាវាពិឃាតបំពាក់អា.វុ.ធនុយ​ក្លេ​អ៊ែរ​ទី២ ខណៈកូរ៉េខាងត្បូង អាមេរិក និងជប៉ុន បើកសមយុទ្ធរួម​គ្នា

2 ខែ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ អម​ដោយ​ភរិយា​ និង​កូនស្រី​មេដឹកនាំ​កូរ៉េ​ខាងជើង​ លោក​គី​ម ​ជុង​អ៊ុ​ន ​បាន​ថ្លែង​សុន្ទរកថា​មួយផ្សាយ​ កាលពី​ថ្ងៃ​ទី​៧ ​កញ្ញា​ តាម​ទូរទស្សន៍​រដ្ឋ នា​ឱកាស​បង្ហាញ​នាវា​ពិឃាត​ថ្មី​ទី​២ ​ដែល​ប្រទេស​លោក​កសាង​បាន​ក្នុង​ពេល​ដ៏​ខ្លី​ ។ មេដឹកនាំ​រូប​នោះ​លើក​ឡើង​ថា អ្វី​ដែល​កង​ម៉ា​រី​ន​យើង​មិន​ទាន់​អាច​បំពេញ​បាន​អស់​ពេល​ជិត​៨០​ឆ្នាំ ចាប់តាំងពី​ការ​បង្កើត​បក្ស​ពលករ​កូរ៉េ​មក បណ្ដា​អ្នក​វិទ្យាសាស្ត្រ​ និង​អ្នកបច្ចេកទេស​ជំនាន់​យើង ធ្វើ​ឲ្យ​សម្រេច​បាន​ហើយ​នា​ពេល​នេះ ដោយសារ​ការ​ជួយ​ទ្រទ្រង់​ពេញទំហឹង​ពី​សំណាក់់​ប្រជាជន​ទាំងមូល​ ។ សម​ទ្ធិ​ផល​នោះ​ គឺ​នាវា​ពិឃាត​KANG KON ជានា​វា​ពិឃាត​ទី​២​ដែល​ប្រទេស​យើង​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​រយៈពេល​ចន្លោះ​គ្នា​មិន​ដល់​៣​ខែ​ផង បន្ទាប់​ពី​នាវា​ពិឃាត​ថ្មី​ទី​មួយ​ ។

យោង​តាម​ក្រុង​ព្យុ​ង​យ៉ាង​ថា នេះ​ជា​ការ​កែប្រែ​ថ្មី​ដ៏​ចម្បង​មួយ​ ។ កង​នាវាចរណ៍​កូរ៉េ​ខាងជើង​ពី​ដើម​រៀង​មក​មាន​តែ​នាវាចម្បាំង​និង​នាវាមុជទឹក​សម័យ​សូ​វៀត​ដែល​ហូ​ស​សម័យ ប្រឈម​មុខ​នឹង​គ្រឿង​ឧបករណ៍​របស់​កូរ៉េ​ខាងត្បូង​ឬ​អា​មេ​រិ​ក ​។ លោក​គី​ម ​ជុង​អ៊ុ​ន​ បន្ត​ថា នេះ​ជា​ការ​អភិវឌ្ឍ​សំខាន់​បំផុត​ហើយ​ការ​អភិវឌ្ឍ​ដែល​សត្រូវ​របស់​យើង​កាន់តែ​ញញើត​ថែម​ទៀត​នោះ​ គឺ​កង​ម៉ា​រី​ន​យើង​ពេល​នេះ​ អាច​បំពាក់អាវុធ​នុយក្លេអ៊ែរ​ ។ សមិទ្ធិ​ផល​នេះ ​ធ្វើ​ឲ្យ​កង​ម៉ា​រី​ន​យើង​កាន់តែ​រឹង​មាំ​ និង​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ ។


របប​កូរ៉េ​ខាងជើង​លើក​ពី​ឆន្ទៈ​បំពាក់អាវុធ​នុយក្លេអ៊ែរ​ដល់​កង​ម៉ា​រី​ន​ខ្លួន ពេល​ដែល​អា​មេ​រិ​ក កូរ៉េ​ខាងត្បូង​និង​ជប៉ុន​បើក​ធ្វើ​សម យុទ្ធ​យោធា​ជើង​ទឹកត្រី​ភាគី​ក្នុង​ដែនទឹក​កូរ៉េ​ខាងត្បូង​។ យោង​តាម​ក្រុង​ព្យុ​ង​យ៉ាង​ថា នាវា​ពិឃាត​ថ្មី​ដែល​ដាក់​ឲ្យ​ប្រើប្រាស់​នោះ បំពាក់​ដោយ​មី​ស៊ីល​បណ្ដែត​១២​គ្រាប់ ហើយ​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ផង​ ។ នាវា​ថ្មី​នេះ ​មាន​លទ្ធភាព​ទប់ទល់​ការ​វាយ​ប្រហារ​នុយក្លេអ៊ែរ​។

នា​ថ្ងៃ​ទី​៧ ​កញ្ញា ​ដែរ ​កូរ៉េ​ខាងត្បូង​ក៏​បើក​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក​រួម​ជាមួយ​អា​មេ​រិ​ក​ និង​ជប៉ុន ​។ យោង​តាម​ក្រុង​សេ​អ៊ូ​ល​ថា​សមយុទ្ធ​នេះ ដែល​ធ្វើ​រហូត​ដល់​ថ្ងៃ​ទី​១១​ កញ្ញា គឺ​សំដៅ​ឆ្លើយ​តប​ចំពោះ​ការ​គំរាមកំហែង​នុយក្លេអ៊ែរ ​និង​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង​ ៕