ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រួសារ​​​​មួយនៅ​​បារាំង​​មាន​ចិញ្ចឹម​មាន់​គក​ជើង​4

13 ឆ្នាំ មុន

គេធ្លាប់​ឮព័ត៌​​មាន​​ពីស​ត្វទា​​មានជើង​៣ ​ពី​សត្វ​​​ចៀម​មាន​ជើង​៥ ​តែ​លើកនេះ​​មានមាន់​​គក​មួយ​​ក្បាល​​​មានជើង​ដល់​ទៅ​៤ ។ គឺគ្រួសារ​​​បារាំង​មួយ​នៅតំបន់ BLAYE-LES-MINES ​​ក្នុងតំបន់​ TARN ​ដែលបាន​ទិញ​​កូន​មាន់​ឈ្មោល​មួយក្បាល​​​យក​មក​ចិញ្ចឹម ​ហើយ​ក្រោយ​ការទិញ​ពិនិត្យ​ឃើញ​កូន​មាន់នោះ​​មាន ជើង​ដល់​ទៅ​៤​ឯណោះ

គេធ្លាប់​ឮព័ត៌​​មាន​​ពីស​ត្វទា​​មានជើង​៣ ​ពី​សត្វ​​​ចៀម​មាន​ជើង​៥ ​តែ​លើកនេះ​​មានមាន់​​គក​មួយ​​ក្បាល​​​មានជើង​ដល់​ទៅ​៤ ។ គឺគ្រួសារ​​​បារាំង​មួយ​នៅតំបន់ BLAYE-LES-MINES ​​ក្នុងតំបន់​ TARN ​ដែលបាន​ទិញ​​កូន​មាន់​ឈ្មោល​មួយក្បាល​​​យក​មក​ចិញ្ចឹម ​ហើយ​ក្រោយ​ការទិញ​ពិនិត្យ​ឃើញ​កូន​មាន់នោះ​​មាន ជើង​ដល់​ទៅ​៤​ឯណោះ ។

​យោងតាម​កាសែតបារាំង LA DEPÊCHE ថា ​ពេល​នេះមាន់​ឈ្មោល​នោះ​មានអាយុ​៥ខែ​​ហើយ​រួច​វា​មានទម្ងន់​៥គ.ក្រ ។ ​កាសែត​​នោះ​បញ្ជាក់​ថា មាន់ឈ្មោល​ចាប់​ផ្តើម​​រត់​ក្បែរៗ​មេ​មាន់ ។ ​ពេទ្យ​សត្វ​​​ម្នាក់​នៅតំបន់ TARN ពន្យល់​ពី​ប្រភព​​​នៃ​បាតុភូមិ​នេះ​ថា ​នេះ​ជា​ការ​ប្រែរូប​រាង​​តាំងពី​កំណើត​​ក្នុងការ​អភិវឌ្ឍន៍​​​នៃស្រទាប់ EMBRYONNE ។ មាន់ឈ្មោល​​​​នោះ​ពុំ​មាន​​សន្លាក់​សម្រាប់​ជើង​​២​បន្ថែម​​របស់វាឡើយ​ ។ ជើង​ថែម​ទាំង២នោះ​​ប្រើ​​អី​មិនកើតទេ ​ហើយ​វា​​ពុំ​មាន​គ្រោះថ្នាក់​ក្នុង​ការ​សម្លាប់​​​មាន់​នេះ​ធ្វើម្ហូប​ដែរ ។ ​​ក៏ប៉ុន្តែ​​​តាម​មើល​​ទៅ​​​គេ​នឹង​មិន​កាប់វា​​ធ្វើ​​​ម្ហូបឡើយ ​ព្រោះ​ទុកវា​មើល​ដោយវា​ជា​​រឿង​​​ចម្លែក៕