ប្រទេសឥណ្ឌា ៖ ពួកអ្នកជួយសង្គ្រោះ នាថ្ងៃទី៧ កញ្ញា បន្តប្រតិបត្តិការជួយសង្គ្រោះកាយរុករកបណ្ដាមនុស្សដែលអាចជាប់ក្រោមគំនរបាក់បែក បន្ទាប់ពីអគារមួយបាក់នៅក្រុងញូវដែល្លី បណ្ដាលឲ្យមនុស្សស្លាប់នាក់។ នេះបើតាមការអះអាងរបស់អាជ្ញាធរឥណ្ឌា។

អគារកម្ពស់៥ជាន់នោះ ស្ថិតក្នុងសង្កាត់សាតយ៉ានីកេតាន់ ភាគខាងត្បូងរដ្ឋធានីឥណ្ឌា កន្លែងរស់នៅរបស់និស្សិតច្រើននាក់ បានបាក់កាលពីថ្ងៃទី៦ កញ្ញា ។ តាមលទ្ធផលដំបូងៗនៃការស៊ើបអង្កេតថា គ្រោះមហន្តរាយនោះកើតមានពេលកំពុងមានការងារជួសជុលនៅផ្នែកក្រោមដីនៃអគារ ។ មន្ទីរពេទ្យសំខាន់មួយនៃក្រុងញូវដែល្លី រាយការណ៍ពីការបញ្ជូនអ្នករបួស១០នាក់មកកាន់ទីនោះ។ ក្នុងចំណោមអ្នករបួសទាំងនេះ៥នាក់ស្លាប់ ពេលមកដល់មន្ទីរពេទ្យ ចំណែកម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបានស្លាប់បន្ត ។

បណ្ដាអ្នកជួយសង្គ្រោះដែលមានក្រុមអ្នកពន្លត់ភ្លើង និងប៉ូលិសបន្តការរុករកជាមួយជំនួយគ្រឿងចក្រ និងឆ្កែហិតក្លិន ប៉ុនប៉ង់រកមនុស្សដែលអាចជាប់ក្រោមគំនរបាក់បែក។ និស្សិតច្រើនរយនាក់រស់នៅក្នុងសង្កាត់សាទីយ៉ានីកេតាន់ ក្នុងបណ្ដាលំនៅឋានដែលជារឿយៗមានមនុស្សច្រើនហួសចំណុះ ។ ការបាក់អគារតែងកើតមានញឹកញាប់នៅឥណ្ឌា ដែលសម្បូរដោយសំណង់ខុសច្បាប់ ៕

ចែករំលែកព័តមាននេះ