ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូណេស៊ី៖ ភ្នំភ្លើង​ផ្ទុះយ៉ាងខ្លាំង បង្ខំឱ្យបិទព្រលានយន្តហោះក្រុងហ្សាការតា និងប៉ះពាល់ជើងហោះហើរជាង២០០

2 ខែ មុន

​ភ្នំភ្លើង អា​ន៉ា​ក ​​កា​តូ​អា ដែល​មា​នទី​តាំងនៅ​ចម្ងាយ​ជាង១៥០​គីឡូម៉ែត្រ​ពី​ពី​រដ្ឋធានី បាន​ចាប់ផ្តើម​ផ្ទុះ​ កាលពី​ថ្ងៃ​ទី​៥ កញ្ញា ដោយ​បាញ់​​កំ​អែរ និង​បង្កើត​សំឡេង​ផ្ទុះ​ឮ​រហូត​ដល់​ចម្ងាយ​៧០០​គីឡូម៉ែត្រ​។ ការ​ផ្ទុះ​បន្ថែមចំនួន​ពីរ​ដង​ទៀត ​នៅ​ថ្ងៃ​ទី​៦ កញ្ញា បាន​បណ្តាល​ឱ្យ​ផេះភ្នំភ្លើង​ហុយ​មក​ដល់​ដែន​​នៃ​ព្រ​លាន​យន្តហោះ​អន្តរជាតិ សឺ​ការ​ណូ​ ហាត​តា (Soekarno-Hatta) ក្នុង​រដ្ឋធានី​ហ្សា​ការ​តា ​។

​ក្រសួង​ដឹក​ជញ្ជូន​ឥណ្ឌូ​ណេ​ស៊ី​បាន​ប្រកាស​ពន្យារពេល និង​បន្ត​បិទ​សកម្មភាព​ព្រ​លាន​យន្តហោះ​ រហូត​ដល់​ម៉ោង​១៣:៣០​នាទី ថ្ងៃ​ទី​៦ កញ្ញា​ ។

ការ​បិទ​ដំណើរការ​នេះ​ បាន​ប៉ះពាល់​ដល់​ជើងហោះហើរ​ចំនួន​២០៩​ជើង និង​អ្នកដំណើរ​ជាង​២២,០០០​នាក់ ដោយ​ក្នុង​នោះ​ជើងហោះហើរ​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ ។