ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​អ៉ី​រ៉​ង់-អាមេរិកកាន់តែតានតឹង៖ អ៉ី​រ៉​ង់​អះអាង​ពី​ការ​វាយប្រហារ​នាវា​គ្មាន​មនុស្ស​បើក ខណៈ​អាមេរិក​បដិសេធ

2 ខែ មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ អ៉ី​រ៉​ង់​ប្រកាស​ កាលពី​ថ្ងៃ​ទី​៦ ​កញ្ញា​ ថា បាន​វាយប្រហារ​នាវា​គ្នាន​មនុស្ស​បើក​អា​មេ​រិ​ក​១​គ្រឿង ​ដែល​ប៉ុនប៉ង​ចូល​ក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស នេះជា​ការ​លើក​ឡើង​មួយ​ដែល​កងទ័ព​អា​មេ​រិ​ក​អះអាង​ជា​ការ​ភូត​កុហក​ទាំងស្រុង​ ។ ការ​វាយប្រហារ​នោះ​ កើត​មាន​១​ថ្ងៃ​បន្ទាប់​ពី​កងទ័ព​អា​មេ​រិ​ក​អះអាង​ថា បាន​វាយប្រហារ​នាវា​ដឹក​ប្រេង​អ៉ីរ៉​ង់​៣​គ្រឿង ជា​ការ​តបត​ចំពោះ​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក សំដៅ​បណ្ដា​នាវាចម្បាំង​អា​មេ​រិ​ក ​។ ជា​ការ​តបត​វិញ​ ក្រុង​តេ​ហេ​រ៉​ង់ ប្រកាស​ពី​ការ​វាយប្រហារ​នាវា​ដឹក​ប្រេង​៣​គ្រឿងក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស​ និង​នាវា​៣​គ្រឿង​ទៀត​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អា​មេ​រិ​ក​ ។ អ៉ី​រ៉​ង់​ក៏​គំរាម​ផង​ដែរ​ ពង្រីក​ការ​វាយ​ប្រហារ​របស់​ខ្លួន​ប្រឆាំង​បណ្ដា​នាវាចម្បាំង​អា​មេ​រិ​ក ​។

ពួក​អ្នក​ជំនាញការ​ចាត់​ទុក​ឧប្បត្តិហេតុ​នោះ​ថា ជា​ការ​បង្កើន​ដ៏​គ្រោះ​នៃ​ជម្លោះ​បន្ទាប់​ពី​ការ​វាយប្រហារ​លើក​មុន​ៗ​របស់​អ៉ី​​រ៉​ង់ ក្នុង​សមុទ្រ​​សំដៅ​តែ​លើ​បណ្ដា​នាវា​ពាណិជ្ជកម្ម​ ។ អ៉ី​​រ៉​ង់​បន្ត​បិទ​ខ្ទប់​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​ហ័​រ​មូស ហើយ​អា​មេ​រិ​ក​វិញ​បាន​ហ៊ុម​ព័ទ្ធ​កំពង់​ផែ​អ៉ី​​រ៉​ង់ រួច​​រវាង​គូសត្រូវ​ទាំង​២​ហាក់​ពុំ​មាន​ខាង​ណា​ ព្រម​ចុះ​ញ៉ម​ឡើយ​។

រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​ ពេល​នេះ​ ហាក់ដូចជា​ប្រកាន់​យក​ការ​ជ្រើសរើស​២​ប្រឈម​មុខ​នឹង​ជម្លោះ ដោយ​បញ្ចេញ​ប្រតិកម្ម​ខាង​យោធា​ចំពោះ​ការ​ការ​វាយប្រហារ​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស និង​ដោយ​ធ្វើការ​គាបសង្កត់​លើ​បណ្ដា​ស្ថាប័នហិរញ្ញវត្ថុ​បរទេស ដែល​គ្រប់គ្រង​មូលនិធិ​របស់​អ៉ី​​រ៉​ង់​ ។ ប៉ុន្តែ​បណ្ដា​មេដឹកនាំ​និយម​តឹង​អ៉ី​រ៉​ង់​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ត្រៀម​ទុក​រួចរាល់​ហើយ ក្នុង​ការ​ទប់ទល់​ជាមួយ​បណ្ដា​ទណ្ឌកម្ម​បាន​រាប់​ទស​វត្ស​ឯណោះ​ ។ អា​មេ​រិ​ក​លើក​ឡើង​ថា​ នឹង​វាយប្រហារ​បណ្ដា​នាវា​ដឹក​ប្រេង​ដែល​ស្ថិត​ក្នុង​បណ្ដាញ ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​កង​ឆ្មាំ​បដិវត្តន៍​អ៉ី​​រ៉​ង់ ​និង​បណ្ដា​សម្ព័ន្ធមិត្ត ក្នុង​ទឹកប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ​។

ឧត្ដមសេនីយ​ ខា​តាម​អាល់​អាន​ប៊ី​យ៉ា​ នៃ​ទីបញ្ជាការដ្ឋាន​យោធា​កណ្ដាល​អ៉ី​​រ៉​ង់​បាន​គំរាម​ថា ក្នុង​ករណី​មានការ​ប្រទូស្ត​រ៉ា​យ​បន្ត​របស់​អា​មេ​រិ​ក នោះ​ការ​វាយប្រហារ​របស់​អ៉ី​រ៉​ង់ ប្រឆាំង​បណ្ដា​នាវាចម្បាំង​អា​មេ​រិ​ក ក្នុង​តំបន់​នឹង​កាន់តែ​ពង្រីក​ខ្លាំង​ជាង​ពី​មុន​ថែម​ទៀត​។តាម​តេ​ឡេ​ក្រាម​កង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉​ង់​បាន​ព្រមាន​ដល់​នាវា​ដទៃ​ៗ​ទៀត ដែល​ប៉ុនប៉ង​បើក​ឆ្លង​ការ​ច្រក​សមុទ្រ​ហ័​រ​មូស​ដោយ​គ្មាន​ការ​អនុញ្ញាត​ ។

កងទ័ព​អា​មេ​រិ​ក​រាយការណ៍​ថា ការ​វាយប្រហារ​របស់​ខ្លួន​ធ្វើ​ឡើង​បន្ទាប់​ពី​នាវា​ផ្ទុក​យន្តហោះ​១​គ្រឿង និង​នាវា​ពិឃាត​អា​មេ​រិ​កមួយ​គ្រឿង​ទៀត​ រង​ការ​វាយប្រហារ​របស់​អ៉ី​រ៉​ង់ តែ​មិន​បណ្ដាល​ឲ្យ​ទាហាន​អា​មេ​រិ​ក​ណា​ម្នាក់​រង​របួស​ឡើយ​។ ម្យ៉ាងទៀត​ អ៉ី​រ៉​ង់​ធ្លាប់់​ប្រកាស​ កាលពី​ថ្ងៃ​ទី​៣​ កញ្ញា​ ថា កងទ័ព​ខ្លួន​បាន​វាយប្រហារ​លើ​បណ្ដា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​ប្រទេស​គុយ​វ៉ែត និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ ៕