ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​រដ្ឋ​អាមេរិក​​អះ​អាង​ថា ​បាន​​សម្លា.ប់​ពួក​​តាលី​បង់​​ដែល​​បា.ញ់​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​​ខ្លួន​

13 ឆ្នាំ មុន

មេ​បញ្ជា​ការ​កង​ទ័ព​អាមេរិក​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១០ សីហា ថា ពួក​តាលី​បង់​ដែល​វាយ​ប្រហារ​​ឧទ្ធម្ភាគ​ចក្រ​យោធា​អាមេរិក​មួយ​គ្រឿង​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​បណ្តាល​ឱ្យ​ស្លា.ប់​ទាហាន​អាមេរិក​៣០​នាក់​ និង​ទាហាន​អាហ្វ​ហ្គា​នី​ស្ថាន​៨​នាក់​បាន​ត្រូវ​សម្លា.ប់​ដោយ​កង​ទ័ព​ចម្រុះ​។

មេ​បញ្ជា​ការ​កង​ទ័ព​អាមេរិក​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១០ សីហា ថា ពួក​តាលី​បង់​ដែល​វាយ​ប្រហារ​​ឧទ្ធម្ភាគ​ចក្រ​យោធា​អាមេរិក​មួយ​គ្រឿង​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​បណ្តាល​ឱ្យ​ស្លាប់​ទាហាន​អាមេរិក​៣០​នាក់​ និង​ទាហាន​អាហ្វ​ហ្គា​នី​ស្ថាន​៨​នាក់​បាន​ត្រូវ​សម្លាប់​ដោយ​កង​ទ័ព​ចម្រុះ​។

ឧត្តម​សេនីយ៍​ចន អាល់​ឡេន មេ​បញ្ជា​ការ​កង​ទ័ព​អាមេរិក​ និង​អូតង់​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​មន្ទីរ​ប៉ង់​តា​ហ្គោន​ថា កង​កម្លាំង​ចម្រុះ​បាន​ប៉ះ​ទង្គិច​ជាមួយ​​ពួក​សកម្ម​ប្រយុទ្ធ ក្នុង​ការ​វាយ​ប្រហារ​មួយ​។ ទាហាន​អាមេរិក​៣០​នាក់​ស្លាប់​ពេល​ឧទ្ធម្ភាគ​ចក្រ​ធុន​ CH-47 CHINOOK ត្រូវ​បាញ់​ធ្លាក់​ដោយ​រ៉ុក្កែត​មួយ​គ្រាប់​ពី​សំណាក់​ពួក​តាលី​បង់​កាល​ពី​ថ្ងៃ​ទី​៦ សីហា កន្លង​មក​នេះ​។

លោក​អាល់​ឡេន ថ្លែង​ទៀត​ថា ក្រោយ​បាញ់​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​​នេះ កង​ទ័ព​ចម្រុះ​បាន​តាម​ប្រមាញ់​ពួកសកម្ម​ប្រយុទ្ធ​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​បាញ់​ឧទ្ធម្ភាគ​ចក្រ​នេះរួច​សម្លាប់​​ពួក​គេក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​មួយ​របស់​យន្ត​ហោះ​ធុន F-16។

កង​ទ័ព​ចម្រុះ​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ដោយ​និយាយ​ថា ប្រមុខ​​មូល​ដ្ឋាន​ម្នាក់​របស់​ពួក​តាលី​បង់​ និង​ពួក​បះ​បោរ​ដែល​ចូល​​រួម​ក្នុង​ការ​បាញ់​ឧទ្ធម្ភាគ​ចក្រ​ត្រូវ​បានស​ម្លាប់​។ ការ​វាយ​ប្រហារ​បាន​សម្លាប់​លោក​មូឡាហ៍​ម៉ូហ៊ី​ ប៊ុល​ឡាហ៍ និង​ពួក​បះ​បោរ​ដែល​បាន​បាញ់​គ្រាប់​រ៉ុក្កែត​លើ​ឧទ្ធម្ភាគ​ចក្រ​ CH-47 ៕