ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាពថែទាំសួន បែងចែកទ្រូងផ្លូវលើកំណាត់ផ្លូវជាតិលេខ៥ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់សោភ័ណភាព និងកាត់បន្ថយគ្រោះថ្នាក់

1 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​ចូលរួម​ចំណែក​លើកកម្ពស់​សោភ័ណ​ភាព​ដងផ្លូវ និង​ធានា​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ជូន​ប្រជាពលរដ្ឋ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កំពង់ឆ្នាំង បាន​និង​កំពុង​បន្ត​អនុវត្ត​សកម្មភាព​ការងារ​ថែទាំ​ជា​ប្រចាំ លើ​សួន​បែងចែក​ទ្រូងផ្លូវ​ តាម​បណ្តោយ​កំណាត់​ផ្លូវជាតិ​លេខ​៥​យ៉ាង​សកម្ម និង​យកចិត្តទុកដាក់​ខ្ពស់​ ។

លោក ឆាយ លា​ភា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ឆ្នាំង​ឱ្យ​ដឹង​ថា សកម្មភាព​ថែទាំ​ជា​ប្រចាំ​នេះ រួម​មាន​៖ សម្អាត​ និង​កាត់​​ស្មៅ កាត់​រុក្ខជាតិ​ក្រាស់​ៗ ដែល​លូតលាស់​ខ្ពស់ ដើម្បី​កាត់​បន្ថយ​ការ​បាំង​របស់​អ្នកបើកបរ​ ។ ការ​ថែទាំ​រុក្ខជាតិ ដោយ​ស្រោច​ទឹក និង​ថែទាំ​ដើម​ស្មៅ ដើម​ត្របែកព្រៃ និង​ដើម​ចំប៉ី ដែល​បាន​ដាំ​លើ​សួន​បែងចែក​ទ្រូងផ្លូវ ឱ្យ​មាន​លូតលាស់​ល្អ និង​មាន​ពណ៌​បៃតង​ស្រស់​ស្អាត​គ្រប់​រដូវ​កាល ​។

ប្រតិបត្តិការ​នេះ ​ត្រូវ​បាន​អនុវត្ត​គ្របដណ្តប់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ដោយ​ចាប់ផ្តើម​ចាប់ពី​ព្រំប្រទល់​រវាង​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង រហូត​ដល់​ព្រំប្រទល់​រវាង​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​។

ការងារ​ថែទាំ​លម្អ​ដងផ្លូវ​នេះ បាន​ធ្វើ​ឡើងជា​ប្រចាំ ដើម្បី​ឱ្យ​ផ្លូវជាតិ​លេខ​៥ មាន​រៀបរយ និង​មាន​សោភ័ណ​ភាព​ទាក់ទាញ ថែម​ទាំង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ផ្តល់​នូវ​អារម្មណ៍​ស្រស់ស្រាយ ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង​ផង​ដែរ ​៕​