ឆ្ម.ក់បង្ក្រា.បទីតាំងផ្ទះសំណាក់ «រ៉ាឌី» ពាក់ព័ន្ធករណីលួ.ចលា.ក់ឱ្យនារីវ័យក្មេងស្នាក់នៅ និងបម្រើសេវាកម្សាន្ត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្មក់ចូលទៅបង្ក្រាបទីតាំងផ្ទះសំណាក់«រ៉ាឌី»ទាំងយប់ ។ ក្រោយពេលស្រាវជ្រាវរកឃើញថា ផ្ទះសំណាក់មួយនេះបានលួចលាក់ឲ្យនារីវ័យក្មេងជាអនីតិជនស្នាក់នៅ និងបម្រើសេវាកម្សាន្តនៅក្នុងនោះ ហើយកម្លាំងសមត្ថកិច្ចខាងលើ ក៏បានឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ផងដែរ ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោ«រ៉ាឌី» ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង អនុប្រធាននាយកដ្ឋានការពារអនីតិជន និងប្រឆាំងការជួញដូរមនុស្ស ព្រមទាំងមានការសម្របសម្រួលពីលោកទុង រតនា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ។
ទាក់ទងទៅនឹងប្រតិបត្តិការខាងលើនោះ នគរបាលមិនបានប្រាប់ឲ្យដឹងថា តើមនុស្សដែលត្រូវបានឃាត់ខ្លួននាំយកទៅធ្វើការសួរនាំនាពេលនោះ មានចំនួនប៉ុន្មាននាក់នៅឡើយទេ ។ ដោយគ្រាន់តែប្រាប់ថា មុននិងឈានដល់ការបង្ក្រាបនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវលើទីតាំងផ្ទះសំណាក់មួយនេះយូរមកហើយ រហូតរកឃើញថា មានការលួចលាក់ឲ្យស្រីក្មេងជាអនីតិជនស្នាក់នៅ និងបម្រើសេវាកម្មកម្សាន្តនៅក្នុងនោះ ។
នគរបាលខាងលើបានប្រាប់ទៀតថា ក្រោយពេលធ្វើការស្រាវជ្រាវដឹងច្បាស់ហើយ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានរាយការណ៍ទៅ ព្រះរាជអាជ្ញា បន្ទាប់មកបានឆ្មក់ចូលបង្ក្រាបតែម្ដង ។ ដោយឡែកមនុស្សប្រុសស្រីជាច្រើននាក់ដែលត្រូវឃាត់នាំទៅសួរនាំនាយប់នោះ ក៏មានម្ចាស់ផ្ទះសំណាក់ផងដែរ ហើយអ្នកទាំងនោះ ត្រូវនោះបញ្ជូនទៅកាន់នាយកដ្ឋានដើម្បីសាកសួរពាក់ព័ន្ធនឹងបម្រើសេវាមកម្សាន្ត ៕








ចែករំលែកព័តមាននេះ