ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះត្រួតពិនិត្យ​​​យាន​យន្ត​​ដែល​បើកបរ​​ខុស​បទដ្ឋាន​បច្ចេកទេស

13 ឆ្នាំ មុន

ខេត្ត​តាកែវ​​៖ មន្ត្រី​ចម្រុះ​មាន​​មន្ទីរសាធា​រណ​​ការ​​និង​ដឹកជញ្ជូន​​​ខេត្ត​​​ ប៉ូលិស​​ចរាចរខេត្ត​ ​ និង​ប៉េអឹម​ ​​​ក្នុង​​រយៈ​ពេល​​​២​ថ្ងៃ​​​​ គឺថ្ងៃទី​៨ និងទី៩​​សីហា​ កន្លង​ទៅ​នេះ បាន​ចុះ​​ត្រួត​ពិនិត្យ​​​យាន​យន្ត​​​​ផ្ទុក​​​ទំនិញ​​​សំពីង​សំពោង​​និង​ ខុស​បទដ្ឋាន​​បច្ចេក​ទេស​​តទ្រុង​ថែម​ភ្លៅ​​​ដែល​បាន​​បើក​បរ​នៅលើ​ផ្លូវ​​​ សាធារណៈ​ ។​

ខេត្ត​តាកែវ​​៖ មន្ត្រី​ចម្រុះ​មាន​​មន្ទីរសាធា​រណ​​ការ​​និង​ដឹកជញ្ជូន​​​ខេត្ត​​​ ប៉ូលិស​​ចរាចរខេត្ត​ ​ និង​ប៉េអឹម​ ​​​ក្នុង​​រយៈ​ពេល​​​២​ថ្ងៃ​​​​ គឺថ្ងៃទី​៨ និងទី៩​​សីហា​ កន្លង​ទៅ​នេះ បាន​ចុះ​​ត្រួត​ពិនិត្យ​​​យាន​យន្ត​​​​ផ្ទុក​​​ទំនិញ​​​សំពីង​សំពោង​​និង​ខុស​បទដ្ឋាន​​បច្ចេក​ទេស​​តទ្រុង​ថែម​ភ្លៅ​​​ដែល​បាន​​បើក​បរ​នៅលើ​ផ្លូវ​​​សាធារណៈ​ ។

លោក​អ៊ុំ​ អួក​ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​​​ខេត្ត​បាន​ឱ្យ​ដឹងថា ក្រុម​​ចម្រុះ​ដែល​បាន​​​​ចុះ​​ទៅត្រួត​ពិនិត្យ​យានយន្ត​និង​​ជល​យាន​យន្ត​ផ្ទុក​​ទំនិញ​​រយៈពេល​២​ថ្ងៃនេះ​មាន​ចំនួន​​៣​​កន្លែង​​នៅ​ថ្ងៃទី​​៨ ​សីហា ​យើង​បាន​ទៅត្រួត​ពិនិត្យ​​​នៅ​កំពង់​​ទូក​​ស្រុក​​​អង្គរបុរី ដោយ​បាន​​ឃាត់​​រថយន្ត​ធុនធំ​ដឹក​ទំនិញ​​ចំនួន​​​៧​គ្រឿង ក្នុង​នោះ​​រថយន្ត​​មាន​សំណុំ​ឯក​​សារ​​គ្រប់​គ្រាន់​​ចំនួន​៦គ្រឿង​ ១គ្រឿង​​ទៀត​អត់​មាន​​​ឯក​សារ​​យើង​បាន​ធ្វើ​ការ​​​​ផាក​ពិន័យ​​ និង​អប់​រំ​​​ម្ចាស់​​រថយន្ត​ ។ ជាមួយ​គ្នា​នេះ​​ រថយន្ត​ទេស​ចរណ៍​​៦​គ្រឿង​ មាន​សំណុំ​ឯក​សារ​​គ្រប់​គ្រាន់​​ ​៤គ្រឿង​​ ឯ២គ្រឿង​ទៀត​អត់​មាន​​​​ត្រូវ​បាន​ពិន័យ​ទៅតាម​​ច្បាប់​ ហើយ​យើង​បាន​​ធ្វើ​ការ​អប់រំ​និង​ណែនាំ​ម្ចាស់​​យានយន្ត​​កែច្នៃ​​ឱ្យ​​មាន​លក្ខណៈ​​​​បច្ចេកទេស​​ត្រឹម​ត្រូវ​បាន​ចំនួន​​៣ គ្រឿង​ ។

លោក​​ប្រធាន​​មន្ទីរ​បាន​បន្ត​ទៀត​ថា ​ ​ចំណែក​នៅ​ថ្ងៃទី៩​ សីហា ក្រុម​ចម្រុះ​បាន​ឃាត់​​រថយន្ត​ធុនធំ​​ដឹកទំនិញ​នៅ​តាម​​​​​បណ្តោយ​​​ផ្លូវ​​ជាតិ​លេខ​២​ ចំណុច​​វត្ត​​ភ្នំ​ខ្លែង​​​​​​ ស្រុក​​ទ្រាំង​ ​ចំនួន​​២២​គ្រឿង​  ក្នុង​នោះ​រថយន្ត​​ទេស​ចរណ៍​​៣២គ្រឿង​ យាន​យន្ត​មាន​ឯក​សារ​គ្រប់​​គ្រាន់​​ចំនួន​​៤៤​គ្រឿង អត់​ឯកសារ​​ចំនួន​​៦​គ្រឿង​​ យើងបានធ្វើ​ការ​​ផាក​ពិន័យ​​ទៅ​​តាម​ច្បាប់​ ​និងណែនាំម្ចាស់​​យាន​យន្ត​ត្រូវ​​មាន​​លិខិត​​ស្នាម​ឱ្យ​បាន​​​គ្រប់​គ្រាន់​​នៅ​ពេល​ក្រោយ។ នៅ​រសៀល​ថ្ងៃ​ដដែល​​​​ក្រុម​ចម្រុះ​បាន​​ត្រួត​ពិនិត្យ​​​យាន​យន្ត​​នៅ​ចំណុច​​កំពង់់​ទូក​​ កំពង់​អំពិល​ ស្រុក​​បុរី​ជលសា​ ដោយ​បាន​ធ្វើ​​ការ​អប់​​រំ​​ណែនាំ​​ដល់​ម្ចាស់​​​យាន​យន្ត​​មិន​ត្រូវវ​​​ដឹក​ទំនិញ​​ខ្ពស់ពី​​ទ្រុង​​និង​លើស​​ទម្ងន់​ទៅតាម​​​ច្បាប់​​​​កំណត់​​ចំនួន​​១៣គ្រឿង ។

លោក​​វរសេនីយ៍​ត្រី​ឡាច សូម ​​ប្រធាន​ក្រុម​​ចម្រុះ​ដែល​​ត្រួត​ពិនិត្យ​​យាន​យន្ត​បាន​ឱ្យដឹង​ថា រយៈ​ពេល​​២ថ្ងៃ​​​នេះ​ យើងបាន​​ធ្វើ​ការ​ត្រួត​ពិនិត្យ​​យាន​យន្ត​ដែល​បើក​បរ​នៅ​តាម​ផ្លូវ​​សាធារណៈ មាន​រថយន្ត​​ដឹក​ទំនិញ​​ធុន​ធំ​​​ចំនួន​២៧គ្រឿង​​ក្នុង​​នោះ​មាន​លិខិត​​ស្នាម​​​គ្រប់​គ្រាន់​២៥គ្រឿង​ អត់​មាន​​លិខិត​បទដ្ឋាន​​បច្ចេកទេស​នៃច្បាប់​​​ចរាចរណ៍​២គ្រឿង យាន​យន្ត​ទេសចរណ៍​ចំនួន​៣៦គ្រឿង  ក្នុង​នោះ​មាន​លិខិត​​គ្រប់​​គ្រាន់​២៩​គ្រឿង​ អត់​មាន​​លិខិត​ស្នាម​៧គ្រឿង ។ ​​ចំពោះ​​យាន​យន្ត​អត់​មាន​លិខិត​ស្នាម​​ត្រឹម​ត្រូវ​​ អ្នក​​បើក​បរ​គ្មាន​ប័ណ្ណ​​​បើកបរ​ ហើយ​​យាន​យន្ត​​គ្មាន​លិខិត​ច្បាស់​​លាស់់​តទ្រុងថែម​ទៀត​ យើង​​​បាន​​​ផាក​ពិន័យ​​​និង​​ណែនាំ​​ម្ចាស់​យាន​យន្ត​​​ត្រូវ​តែ​បំពេញ​​​​បែបបទ​​​ឱ្យ​​បាន​ត្រឹមត្រូវ​​ បើ​មិន​ដូច្នេះទេ ​​​យើង​​​នឹង​​​រឹបអូស​​យក​យានយន្ត​ទាំងនោះ​ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​​ដ្ឋាន​​នគរ​បាល​ខេត្ត ៕