មន្ត្រីនគរបាលម្នាក់ជិះម៉ូតូបុ.,,,កឡានកែច្នៃដឹកអង្កាមរ.,,បួ…សធ្ងន់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលម្នាក់មិនដឹងថា ស្ថិតក្នុងស្ថានភាពស្រវឹង ឬយ៉ាងណា ស្រាប់តែជិះម៉ូតូលឿនស្លុយទៅបុកចំពីមុខរថយន្តយក្សដែលកែច្នៃដឹកអង្កាមក្នុងគោលដៅបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យដួលបោកក្បាលបែកឈាមរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង៥និង៣០នាទីថ្ងៃទី០៣ កញ្ញា ស្ថិតនៅលើផ្លូវជាតិលេខ៥៧ ក្នុងភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។

តាមរយៈរបាយការណ៍ការិយាល័យចរាចរណ៏ជើងគោកស្ដីទី លោក ម៉ែន បូរី បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មឿង ស័កណ្ណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ពាក់ស្លាកលេខ បាត់ដំបង 1R.8149 ។ ជនរងគ្រោះរូបនេះ បានជិះទៅបុកពេញទំហឹងចំពីមុខរថយន្តខ្នាតយក្សកែច្នៃដឹកអង្កាម ខណៈពេលធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យដួលបោកក្បាលសន្លប់ស្ដូកលើដងផ្លូវ ។
រថយន្តម៉ាកយីហាន់ដាយ ប្រភេទដឹកទំនិញ ពាក់ស្លាកលេខ បាត់ដំបង 3A.5558 អ្នកបើកបររត់គេចខ្លួនក្រោយកើតហេតុ ។ មន្ត្រីចរាចរណ៍បានចុះទៅកាន់ចំណុចកើតហេតុភ្លាមៗ ក្រោយកើតហេតុ ដើម្បីពិនិត្យនិងធ្វើការវាស់វែង ។
លោក ម៉ែន បូរី ប្រធានស្ដីទី ការិយាល័យចរាចរណ៏ជើងគោកខេត្តបាននិយាយថា ជនរងគ្រោះដែលជិះម៉ូតូ និងភាគីរថយន្តដឹកអង្កាម បានធ្វើដំណើរគោលដៅផ្ទុយគ្នាពីកើតទៅលិច ។ ហើយបើតាមការពិនិត្យលើស្លាកស្នាមនៅទីតាំងកើតហេតុ ភាគីម៉ូតូបានជិះម៉ូតូរេចង្កូតឆ្លងផ្លូវទៅខាងស្ដាំ ជ្រុលទៅបុកចំពីមុខរថយន្តពេញទំហឹងតែម្ដង ។
លោកបានបញ្ជាក់ថា កាមេរ៉ាសុវត្ថិភាពដែលបំពាក់ក្នុងរថយន្តក៏បានបង្ហាញពីសកម្មភាពម៉ូតូជិះបុករថយន្តដែរ ។ បើតាមអ្នកស្គាល់ ជនរងគ្រោះជាមន្ត្រីនគរបាល នៅអធិការស្រុកសង្កែ។

នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូខាងលើនេះ បើតាមមន្ត្រីចរាចរណ៍ បានវាយតំលៃថា កំហុសភាគច្រើនគឺភាគីជិះម៉ូតូ ដែលជិះមិនប្រកាន់ស្ដាំ ហើយបើនិយាយពីភាគីរថយន្តវិញ កំហុសត្រង់អុ្នកបើកបររត់ចេញពីកន្លែងកើតហេតុ មិននៅទទូលខុសត្រូវ។ ប៉ុន្តែមន្ត្រីចរាចរណ៍ ហាក់មិននិយាយពីកំហុសរថយន្តដែលកែច្នៃខុសបច្ចេកទេស ដឹកអង្កាមសំពីងសំពោងនោះទេ។
រថយន្តនេះជាប្រភេទរថយន្តដឹកទំនិញធុនធ្ងន់ ប៉ុន្តែបានកែច្នៃត.ទ្រុងលយទៅក្រោយប្រវែងប្រហែល២ម៉ែត្រ និងត.ទ្រុងទៅលើបន្ថែមទៀត ដឹកអង្កាមយ៉ាងសំពីងសំពោងបង្ហុយដាក់អ្នកដំណើរពេញតាមដងផ្លូវរាល់ថ្ងៃ ។ គេកត់សម្គាល់ឃើញក្រុមរថយន្តយក្សត.ទ្រុងដឹកអង្កាមហុយសំពោងទាំងនេះ ភាគច្រើនធ្វើចរាចរណ៏ពេលល្ងាច ឬ ពេលថ្ងៃត្រង់ ។ រថយន្តទាំងនោះសុទ្ធតែកែច្នៃត.ទ្រុងលយទៅក្រោយ និងតខ្ពស់ឡើងលើ មិនខ្វល់ពីផលប៉ះពាល់សណ្ដាប់ធ្នាប់ចរាចរណ៍ ឬខ្លាចប៉ះពាល់ដល់អ្នកដំណើរជាសាធារណៈទេ។
រីឯមន្ត្រីចរាចរណ៍ក៏ធ្វើមិនដឹង មិនឮចំពោះរថយន្តកែច្នៃដឹកអង្កាមទាំងនោះដែរ ដែលគេសង្ស័យថា អាចបានសើមមាត់ សើម.កពីម្ចាស់រថយន្ត ទើបបានជាគេមិនទើសភ្នែកនឹងរថយន្តដឹកអង្កាមយ៉ាងសំពីងសំពោងតាមដងផ្លូវរាល់ថ្ងៃដូចខាងលើនេះ ៕

ចែករំលែកព័តមាននេះ