ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! ជំងឺ​បេះដូង ឆ.ក់​យក​ជីវិ.ត​យុវជន​បង់​ក្លា​ដែ​សម្នាក់​ ត្រឹម​មួយ​ប៉​ព្រិច​ភ្នែក

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ យុវជន​ជា​ជនជាតិ​បង់​ក្លា​ដែ​សម្នាក់​ មាន​ជំងឺ​បេះដូង​ព្យាបាល​មិនជា ហើយ​ខណៈ​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​សុខ​ៗ ស្រាប់តែ​មាន​អាកា​រៈ​ក្អួតចង្អោរ​យ៉ាង​ខ្លាំង បន្ទាប់​មក​ក៏​ដួល​ប្រកាច់​បែកពពុះមាត់ និង​សន្លប់​បាត់ស្មារតី ។ ភ្លាម​ៗ​នោះ​ មិត្តភក្ដិ​ដែល​ជា​ជនជាតិ​បង់​ក្លា​ដែ​ស​ដូច​គ្នា ក៏​បាន​ហៅ​ម៉ូតូ​កង់​បី​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ គ្រូពេទ្យ​បាន​ពិនិត្យ​រួច​ប្រាប់​ទៅ​មិត្តភក្ដិ​នោះ​ថា យុវជន​ខាងលើ​ស្លាប់​បាត់​ហើយ ។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី​១ ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

យុវជន​រូប​នោះ​ឈ្មោះ​MD RUBEL MIA អាយុ​២០​ឆ្នាំ ជនជាតិ​បង់​ក្លា​ដែ​ស ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ ហើយ​យុវជន​នេះ​មាន​ជំងឺ​បេះដូង​យូរ​មក​ហើយ​ ព្យាបាល​អត់​ជា​សោះ ។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​យុវជន​ម្នាក់​ដែល​ជា​មិត្តភក្ដិ​របស់​​ជនរងគ្រោះ​ ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ខណៈ​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​សុខ​ៗ ស្រាប់តែ​យុវជន​ខាងលើ​មាន​អាកា​រៈ​ក្អួតចង្អោរ​ខ្លាំង រួច​ក៏​បាន​ដួល​ប្រកាច់​បែកពពុះមាត់ និង​សន្លប់​បាត់​មាត់​ឈឹង ហើយ​ខ្លួនប្រាណ​ទន់​ត្រជាក់​ភ្លាម​ៗតែម្តង​ ។ បន្ទាប់​ពី​បានឃើញ​ស្ថានភាព​អាក្រក់​បែប​នេះ មិត្តភក្ដិ បាន​ហៅ​ម៉ូតូ​កង់​បី​១​គ្រឿង​ដឹក​យក​យុវជន​នោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ប៉ុន្តែ​ពេល​ទៅ​ដល់​ ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា យុវជន​នេះ​ស្លាប់​បាត់​ទៅ​ហើយ ។

សមត្ថកិច្ច​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​​ថា ក្រោយ​ពេល​ក្រុម​គ្រូពេទ្យ​ប្រាប់​បែប​នេះ មិត្តភក្ដិ​ដែល​ជូន​ទៅ​នោះ​បាន​ដឹក​សព​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ជម្ពូ​វ័ន រួច​រាយការណ៍​ជូន​នគរបាល​បានដឹង និង​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​តែ​ម្ដង ។ ដោយឡែក​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​និង​ចំណុច​ផ្សេង​ៗ​នៅ​ជុំវិញ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ។

សមត្ថកិច្ច​បាន​បញ្ជាក់​បន្ថែម​ថា បន្ទាប់​មក​ទៀត​នគរបាល​ខាងលើ ក៏​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ ដើម្បី​ដាក់​កម្លាំង​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ ហើយ​នគរបាល​បាន​រក​ឃើញ​ថា យុវជន​ម្នាក់​នោះ​បាន​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង ៕