ខេត្តស្វាយរៀង ៖ សមត្ថកិច្ចចុះបង្ក្រាបក្រុមក្មេងទំនើង ចំនួន០៩នាក់ ដែលតែងតែធ្វើសកម្មភាពដេញកាប់អ្នកធ្វើដំណើរតាមដងផ្លូវ ក្នុងទឹកដីស្រុកចន្ទ្រា និងស្រុកកំពង់រោទ៌ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនចាត់ការតាមនីតិវិធី ។
បើតាមសមត្ថកិច្ចស្រុកចន្ទ្រា បានឲ្យដឹងថា ដោយបានទទួលព័ត៌មានពីលោកគ្រូពេទ្យមណ្ឌលសុខភាពច្រេសថា មានក្រុមក្មេងមួយក្រុម បាននាំអ្នករបួសក្បាល មកដេរព្យាបាលរបួស នៅមណ្ឌលសុខភាពច្រេស។ ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ច នៃអធិការដ្ឋាននគបាលស្រុកចន្ទ្រា ចុះទៅដល់មណ្ឌលសុខភាពច្រេស ធ្វើការសាកសួរជនរងគ្រោះ រហូតឈានដល់ការបង្ក្រាបចាប់ខ្លួនជនសង្ស័យ ជាក្មេងទំនើងមាន (ហាស្សនាមក្រុម KV) ចំនួន០៩នាក់ ។
នៅមុខសមត្ថកិច្ច បានឆ្លើយសារភាពថា ពួកគេពិតជាបានកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្ន ក្រុមក្មេងទំនើង ទាំង០៩នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកស្នងការនគបាលខេត្តចាត់ការបន្តតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ