ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនចាញ់ខេត្តផ្សេង! ខេត្តជាប់ព្រំដែនទាំង៣ បំបែកកំណត់ត្រាអត្រាជាប់បាក់ឌុបខ្ពស់មិនធម្មតា រហូតក្រសួងអប់រំទប់ចិត្តសរសើរមិនបាន

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សូម​កោតសរសើរ​ស្មារតី​តស៊ូ​សិស្ស​នៅ​ខេត្ត​ជាប់​ព្រំដែន ទោះ​ឆ្លងកាត់​សង្គ្រាម ប៉ុន្តែ​អត្រា​ប្រឡង​ជាប់​បាក់​ឌុ​ប​មិន​ចាញ់​ខេត្ត​ដទៃ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៦នេះ ។

ការ​តស៊ូ ការ​លះបង់ និង​ការ​តាំងចិត្ត​ដ៏​មោះមុត ទីបំផុត​បាន​បង្កើត​ជា​លទ្ធផល​ប្រកបដោយ​មោទនភាព​ជាតិ ។ ស្មារតី​តស៊ូ​ព្យាយាម​របស់​ប្អូន​ៗ​សិស្សានុសិស្ស​នៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន ដែល​បាន​ខិតខំ​ក្រេប​យកចំណេះ​ដឹង រហូត​ទទួល​បាន​អត្រា​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) យ៉ាង​ខ្ពស់​គួរ​ឱ្យ​ស្ញប់ស្ញែង ។ ទោះបីជា​ធ្លាប់​ឆ្លងកាត់​ស្ថានភាព​លំបាក និង​ផល​ប៉ះពាល់​ជា​ច្រើន​យ៉ាងណា​ក្តី ក៏​មិន​អាច​រារាំង​ឆន្ទៈ​សិក្សា​របស់​កុលបុត្រ​ខ្មែរ​នៅ​សមរភូមិ​ក្រោយ​បាន​ឡើយ ។

ជាក់ស្តែង​លទ្ធផល​នៃ​ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០២៦​នេះ ក្រសួង​អប់រំ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​តួលេខ​ដ៏​អស្ចារ្យ​តាម​បណ្តា​ខេត្ត​គោលដៅ រួម​មាន ៖

-ខេត្តឧត្តរមានជ័យ ៖ សម្រេច​បាន​អត្រា​ជាប់​រហូត​ដល់ ៨៩.៤៤%
-​ខេត្តព្រះវិហារ​៖ សម្រេច​បាន​អត្រា​ជាប់​រហូត​ដល់ ៨៧.៩៦%
-​ខេត្តបន្ទាយមានជ័យ​៖ សម្រេច​បាន​អត្រា​ជាប់​រហូត​ដល់ ៨៤.៣៧%

បន្ថែម​ពី​នេះ​ទៀត តួលេខ​ទាំងនេះ គឺជា​សក្ខីភាព​បញ្ជាក់​យ៉ាង​ច្បាស់​ថា ឧបសគ្គ​មិនមែន​ជា​លេស​នៃ​ការ​បោះបង់​នោះ​ឡើយ ។ ភាព​ជោគជ័យ​នេះ កើត​ចេញពី​ញើស​ឈាម និង​ការ​ប្តេជ្ញា​ចិត្ត​ផ្ទាល់​របស់​សិស្សានុសិស្ស​គ្រប់​រូប រួម​ជាមួយ​ការ​លះបង់​មិន​ចេះ​នឿយហត់​របស់​លោកគ្រូ​-​អ្នកគ្រូ និង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អាណាព្យាបាល ។

លទ្ធផល​ដ៏​ត្រចះត្រចង់​នេះ មិន​ត្រឹមតែ​ជា​កាដូ​ជីវិត​ដ៏​មាន​តម្លៃ​សម្រាប់​សាមីខ្លួន និង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​មោទនភាព​ដ៏​ធំធេង​សម្រាប់​វិស័យ​អប់រំ​កម្ពុជា​ទាំងមូល ដែល​បាន​បង្ហាញ​ពី​ស្មារតី​រឹង​មាំ និង​អនាគត​ដ៏​ភ្លឺស្វាង​នៃ​ធនធានមនុស្ស​នៅ​តាម​តំបន់​ព្រំដែន​៕