ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ធម្ភាគចក្រ​ថៃ​ហោះ​ចូល​ដី​ខ្មែរ​ទាំង​ព្រឹក​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ «​ដូង​» ស្រុក​កំ​រៀង

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ឧ​ត្ថ​ម្ភា​គ​ចក្រ(​កន្ទុំរុយ​)​យោធា​របស់​ប្រទេស​ថៃ​០១​គ្រឿង​បាន​ហោះ​រំលោភ​ចូល​ដែន​អធិបតេយ្យភាពកម្ពុជា​ប្រហែល​៤០០​ម៉ែត្រ​ពី​បន្ទាត់​ព្រំដែន នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០៣ កញ្ញា ឆ្វែល​ពីលើ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​«​ដូង​» ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុកកំ​រៀង រួច​ចាកចេញ​ទៅ​វិញ​នូវ​ប៉ុន្មាន​នាទី​ក្រោយ ។

តាម​របាយការណ៍​ខ្លី​មួយ​បាន​ឲ្យ​ដឹង​ថា ឧ​ត្ថ​ម្ភា​គ​ចក្រ​យោធា​ថៃ​នោះ​បាន​ហោះ​មក​ពី​ទិស​ខាងលិច (​មក​ពី​ទឹកដី​ថៃ​) ឆ្ពោះ​មក​ទិស​ខាងកើត ហើយ​បាន​ឆ្លង​ព្រំដែន​រំលោភ​ចូល​ដែន​អធិបតេយ្យ​ទឹកដី​កម្ពុជា ត្រង់​ចំណុច​លើ​ភូមិ​ស្វាយ ឃុំ​បឹង​រាំង ។ បើ​តាម​ការ​ប៉ាន់ស្មាន​សត្វ «​កន្ទុំរុយ​» របស់​ទាហាន​ថៃ​នោះ ហោះ​ចូល​ទឹកដី​កម្ពុជា ជម្រៅ​ប្រហែល​៤០០មែ​ត្រ និង​មាន​កម្ពស់​ប្រហែល​ជាង​១០០​ម៉ែត្រ ។ វា​ហោះ​ឆ្វែល​ក្នុង​រយៈពេល​ប្រហែល​០២​នាទី​ក៏​ឆ្វែល​ត្រឡប់​ទៅ​កាន់​ប្រទេស​ខ្លួន​វិញ ដោយ​ឆ្វែល​ពីលើ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ«​ដូង​» ក្នុងស្រុក​កំ​រៀង ។

មន្ត្រី​ព្រំដែន​បាន​ហៅ​ការ​ហោះហើរ​របស់​ឧទ្ធម្ភាគចក្រ​យោធា​ថៃ​ខាងលើ​នេះ​ថា ជា​«​ទ​ង្វើ​សន្សំរឿង​» ដែល​បាន​ហោះ​ឆ្លង​ចូល​ដែន​អធិបតេយ្យភាព​កម្ពុជា​យ៉ាង​គ​គ្លើ​ន​ព្រហើនបំផុត ។ ប៉ុន្តែ​ពុំ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កង​កម្លាំងយោធា ឬ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ទេ ៕