ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ស្រុក​ស្នើ​គ្រប់​ឃុំ​ ដោះស្រាយបញ្ហាប្រឈមនានា និង​ឆ្លើយតបសំណូមពររបស់​ពលរដ្ឋ​​ក្នុង​​មូលដ្ឋាន ឱ្យ​បាន​ឆាប់រហ័ស

1 ខែ មុន
  • តាកែវ

ខេត្ត​តាកែវ​ ៖ លោក កង អាណា​ន់ អភិបាលស្រុក​អង្គរ​បូ​រី បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​របៀបរបប​ការងារ តួនាទី​ភារកិច្ច របស់ មេឃុំ ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ អនុ​ភូមិ និង​សមាជិក​ភូមិ គ្រប់​ឃុំ ទូ​ទាំង​ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ​។

លោក​កង អាណា​ន់ អភិបាលស្រុក​អង្គរ​បូ​រី​បាន​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​មាន​គោលបំណង គឺ​ដើម្បី​ពង្រឹង​ការ​ដឹកនាំ ការ​សហការ សាមគ្គីភាព​គ្នា និង​ការ​អនុវត្ត​ការងារ​នៅ​មូលដ្ឋាន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ការ​ពង្រឹង​កិច្ចសហការ​ល្អ​រវាង​ឃុំ និង​មូលដ្ឋាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ឆ្លើយ​តប​សំណូមពរ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា​។

លោក​អភិបាលស្រុក ក៏​បាន​ឧបត្ថម្ភ​នូវ​ថវិកា​ផ្លា​ល់​ខ្លួន​លោក និង​ភរិយា ជូន​ដល់​មេ​ភូមិ អនុ​ភូមិ សមាជិក​ភូមិ ចំនួន​១០២​នាក់ ស្មើនឹង​៣៤​ភូមិ ដោយ​ក្នុង​១​នាក់ ទទួល​បាន​ថវិកា​ចំនួន​១០,០០០​រៀល​ផង​ដែរ​។

កិច្ចប្រជុំ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​សាល​ប្រជុំ​សាលាស្រុក​អង្គរ​បូ​រី ៕​