ជិះម៉ូតូបុ.,កគោយន្តពីក្រោយ រ.បួ.ស.ធ្ងន់ដឹកដល់ពេទ្យស្លា.,ប់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានជិះម៉ូតូបុកគោយន្តពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ តែបានស្លាប់នៅពេលដឹកដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី០២ កញ្ញា នៅចំណុចភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ខណៈដែលកំពុងធ្វើដំណើរស្របទិសគ្នាពីលិចទៅកើត ។

របាយការណ៍មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុភាព សួស្ដីបុត្រ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិបរិបូណ៏ ឃុំស្ដៅ ស្រុករតនមណ្ឌល ។ ជនរងគ្រោះបានជិះម៉ូតូបុករ៉ឺម៉កគោយន្តពីក្រោយ នៅពេលកំពុងធ្វើសដំណើរស្របទិសគ្នា ពីលិចទៅកើត ។ គេមិនទាន់ស្គាល់អត្តសញ្ញាណម្ចាស់គោយន្តកន្ត្រៃនោះនៅឡើយទេ ព្រោះក្រោយកើតហេតុ ម្ចាស់គោយន្តបានរត់គេចខ្លួន ។

បើតាមសមត្ថកិច្ច និងសាក្សី បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពេលដែលកើតហេតុ គឺយប់បន្តិចទៅហើយ ។ គោយន្តគ្មានភ្លើងសញ្ញានៅខាងក្រោយ រីឯអ្នកជិះម៉ូតូហាក់ខ្វះការប្រុងប្រយ័ត្ន ពេលជិះមកដល់ក៏បុករ៉ឺម៉កគោយន្តពីក្រោយពេញទំហឹងតែម្ដង ។ សមត្ថកិច្ចបានបញ្ជាក់ថា ពេលបុកភ្លាមជនរងគ្រោះរងរបួសធ្ងន់ តែបានស្លាប់ពេលដឹកដល់មន្ទីរពេទ្យ ។ ពេលនេះទាំងម៉ូតូទាំងគោយន្ត ត្រូវបានមន្ត្រីចរាចរណ៍នាំយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ