ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បាក់ឌុប​ឆ្នាំ​នេះ! ​ខេត្តកំពង់ឆ្នាំង​ មាន​សិស្ស​ជាប់​និទ្ទេស A ចំនួន​ ៣១​នាក់ និងប្រឡងជាប់​ទូ​ទាំង​ខេត្ត​សរុប​ជិត ៤​ពាន់ នាក់

1 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ក្នុង​ខេត្តកំពង់ឆ្នាំង​បាន​បង្ហាញ​ថា មាន​បេក្ខជន​ប្រឡង​ជាប់​សរុប​ចំនួន ៣ ៩៣៨ នាក់ ត្រូវជា​ប្រមាណ ៧៧.៨៩% នៃ​បេក្ខជន​មក​ប្រឡង​សរុប ៥ ០៥៣ នាក់​។

ផ្អែក​តាម​ទិន្នន័យ​លទ្ធផល​នៃ​ការ​ប្រឡង ថ្នាក់ដឹកនាំ​និង​អ្នក​ពាក់ព័ន្ធ​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ខិតខំ​ប្រឹងប្រែង​របស់​បេក្ខជន​ទាំងអស់ ដោយ​ក្នុង​នោះ​មាន​និទ្ទេស​ទទួល​បាន​ដូច​ខាងក្រោម​៖

និទ្ទេស A៖ មាន​ចំនួន ៣១ នាក់ (​ក្នុង​នោះ​សិស្ស​ស្រី​មាន​ចំនួន ១២ នាក់​)
និទ្ទេស B៖ មាន​ចំនួន ២៣៦ នាក់ (​ក្នុង​នោះ​សិស្ស​ស្រី​មាន​ចំនួន ១៦៧ នាក់​)
និទ្ទេស C៖ មាន​ចំនួន ៦៧២ នាក់
និទ្ទេស D៖ មាន​ចំនួន ១ ៣៦៩ នាក់
និទ្ទេស E៖ មាន​ចំនួន ១ ៦៣០ នាក់​។

សូម​រំលឹក​ថា បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ប្រឡង សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​នេះ​មាន​សរុប​ចំនួន ៥០៦៣​នាក់ ស្រី​២៩៧០​នាក់​។​បាន​ចូលរួម​ប្រលង​ចំនួន​៤៩៩៨​នាក់ ស្រី​២៩៤៨​នាក់ ។

លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​នា​ឆ្នាំ​នេះ បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ក្មួយ​ៗ​សិស្សានុសិស្ស ព្រមទាំង​ការ​ខិតខំ​ប្រឹងប្រែង​ប្រៀប​ប្រដៅ​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ និង​ការ​ជួយ​ជ្រោមជ្រែង​ពី​មាតាបិតា​អាណាព្យាបាល​សិស្ស​ក្នុង​ខេត្តកំពង់ឆ្នាំង​ទាំងមូល​ផង​ដែរ​៕​