ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុតធ្វើបានហើយ ! យុវជន វ៉ាន សែនវ៉ា ធ្លាក់បាក់ឌុបឆ្នាំមុន ឆ្នាំនេះក្ដោបបាននិទ្ទេសA ជាមោទនភាពបំផុត

1 ខែ មុន

ខេត្តព្រៃវែង ៖ ពី​បេក្ខជន​ធ្លាក់​កាលពី​ឆ្នាំ​មុន យុវជន​ខេត្តព្រៃវែង​ម្នាក់​តស៊ូ​រហូត​ដណ្ដើម​បាន​និទ្ទេស A ក្នុង​សម័យ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ​យ៉ាង​ត្រចះត្រចង់ ។

ការ​តស៊ូ និង​ការ​មិន​បោះបង់ ពិតជា​ផ្តល់​នូវ​ផ្លែផ្កា​ដ៏​ផ្អែមល្ហែម ទីបំផុត​យុវជន វ៉ា​ន សែន​វ៉ា អាយុ​១៩ ឆ្នាំ រស់នៅ​ក្នុង​ខេត្តព្រៃវែង បាន​សាង​ប្រវត្តិសាស្ត្រ​ផ្ទាល់ខ្លួន​ដ៏​អស្ចារ្យ តាម​រយៈ​ការ​ដណ្ដើម​បាន​និទ្ទេស A ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) សម្រាប់​ឆ្នាំ​សិក្សា​នេះ បន្ទាប់​ពី​រូបគេ​ធ្លាប់​បាន​ភ្លក់​រសជាតិ​បរាជ័យ កាលពី​ឆ្នាំ​កន្លង​ទៅ ។

រឿងរ៉ាវ​របស់​យុវជន​រូប​នេះ បាន​ក្លាយជា​គំរូ និង​ជា​ការ​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​ដល់​សិស្សានុសិស្ស​ទូទៅ តាម​រយៈ​ការ​ប្រែក្លាយ​ខ្លួន​ពី «​បេក្ខជន​ប្រឡង​ធ្លាក់​» ឱ្យ​ក្លាយជា «​ម្ចាស់​និទ្ទេស A» យ៉ាង​ពេញ​មោទនភាព ។

លទ្ធផល​ដ៏​ត្រចះត្រចង់​នេះ បាន​សបញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ការ​បរាជ័យ​កាលពី​ម្សិលមិញ គ្រាន់តែ​ជា​មេរៀន និង​ជា​កម្លាំង​រុញច្រាន​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​នៅ​ថ្ងៃនេះ តែ​ប៉ុណ្ណោះ ប្រសិនបើ​យើង​មានការ​តាំងចិត្ត​ខ្ពស់ និង​ការ​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ ៕