ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​ ៣​ឆ្នាំ ​នៃ​អាណត្តិ​សម្តេច​បវរធិ​បតី វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ ​បណ្តុះ​យុវជន​ជំនាញ​ជិត ១​ម៉ឺន​នាក់

5 ថ្ងៃ មុន

ខេត្តកំពង់ស្ពឺ​ ៖ រយៈពេល​៣​ឆ្នាំ​នៃ​អាណត្តិ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស ដោយ​បាន​ផ្តល់​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដល់​យុវជន​សរុប​ជិត ១​ម៉ឺន​នាក់ ដើម្បី​ឱ្យ​ពួក​គេ​មាន​ជំនាញ​មួយ​ច្បាស់លាស់ មានការ​ងារ និង​ប្រាក់​ចំណូល​សមរម្យ ​។

នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ លោក កែម ជាក់​នី បានឱ្យ​ដឹង​ថា ការ​បណ្តុះបណ្តាល​របស់​វិទ្យាស្ថាន​ផ្តោត​សំខាន់​លើ​ការ​ផ្សារ​ភ្ជាប់​រវាង​ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់ស្តែង ដើម្បី​ធានា​ថា សិស្ស​-​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា មាន​ជំនាញ និង​សមត្ថភាព​អាច​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​ការងារ ឬ​ប្រកប​អាជីវកម្ម​ដោយ​ខ្លួនឯង ​។ លោក​បាន​បញ្ជាក់​ថា​៖ «​អតីត​សិស្ស និង​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​វិទ្យាស្ថាន ទទួល​បានការ​ងារ​ធ្វើ ឬ​អាច​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន​រហូត​ដល់ ១០០% ដែល​នេះ​ជា​លទ្ធផល​នៃ​ការ​យកចិត្តទុកដាក់​លើ​គុណភាព​បណ្តុះបណ្តាល និង​ការ​រៀបចំ​កម្មវិធី​សិក្សា​ឱ្យ​ស្រប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​»​ ។

លោក​បន្ត​ថា ដើម្បី​បង្កើន​បទ​ពិសោធន៍ និង​ឱកាស​ការងារ​សម្រាប់​សិស្ស​-​និស្សិត វិទ្យាស្ថាន​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន សហគ្រាស និង​រោងចក្រ​ពាក់ព័ន្ធ តាម​រយៈ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ជាមួយ​ដៃគូ​ជា​ច្រើន​។ កិច្ច​សហប្រតិបត្តិការ​នេះ បាន​ផ្តល់​ឱកាស​ឱ្យ​សិស្ស​-​និស្សិត​ចុះ​កម្មសិក្សា និង​ហាត់​ការ​ជាក់ស្តែង​នៅ​តាម​ស្ថាប័ន និង​កន្លែង​ការងារ​ផ្សេង​ៗ ដោយ​អាច​ទទួល​បាន​បទ​ពិសោធន៍​ពី​បរិយាកាស​ការងារ​ពិតប្រាកដ ព្រមទាំង​បង្កើន​សមត្ថភាព និង​ឱកាស​ទទួល​បានការ​ងារ​ធ្វើ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​។ លោក កែម ជាក់​នី បាន​លើកទឹកចិត្ត​ដល់​យុវជន ជា​ពិសេស​សិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់មធ្យមសិក្សា កុំ​មានការ​ព្រួយបារម្ភ​ថា «​រៀន​អ្វី និង​រៀន​នៅឯណា0x017d7​» ប៉ុន្តែ​គួរ​ជ្រើសរើស​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ និង​ជំនាញ​ដែល​មាន​តម្រូវការ​នៅ​ក្នុង​ទីផ្សារ​ការងារ​៕ អត្ថបទសហការ