តំបន់ជាប់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ រហូតដល់៧០ភាគរយ ។ ដូច្នេះ សូមបងប្អូននៅតំបន់សមុទ្របង្កើនការប្រុងប្រយ័ត្ន ។ នេះបើតាមក្រសួងធនធានទឹកនិ ងឧតុនិយម បានប្រកាស នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៦ ។

ក្រសួងនិយាយថា ព្យុះ២៣ កន្លងមក រួមទាំងព្យុះថ្មីទី២៤ ឈ្មោះ ក្រវ៉ាន់ កម្ពុជាមិនស្ថិតនៅគន្លងផ្លូវដើររបស់វាទេ ។
ប្រភពដដែលបានអះអាងថា ព្យុះទី២៤នេះ កំពុងរួមជាមួយនឹងព្យុះទី១៨ សូដេល ប៉ុន្តែឥទ្ធិពលរបស់វាចំពោះកម្ពុជាគឺប្រយោល ។

ដោយសារតែឥទ្ធិពលនៃព្យុះទាំងពីរនេះ ចាប់ពីថ្ងៃទី១ ដល់ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ តំបន់វាលទំនាបអាចមានភ្លៀង ខ្យល់កន្ត្រាក់ ផ្គររន្ទះ ៣០ភាគរយ តំបន់ខ្ពង់រាបអាចមានឥទ្ធិពល៥០ភាគរយ ហើយតំបន់មាត់សមុទ្រអាចមាន ៧០ភាគរយ ៕


ចែករំលែកព័តមាននេះ