ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកកិច្ច​ប្រជុំ​​លើកទី​​​4​3របស់​រដ្ឋ​មន្ត្រី​​​​​សេដ្ឋកិច្ច​​​អាស៊ាន​​នៅ​ក្រុង​ម៉ា​ណាដូ​​ ឥណ្ឌូណេស៊ី​​

13 ឆ្នាំ មុន

​កិច្ចប្រជុំ​​​លើកទី​​៤៣​របស់រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​​​​អាស៊ាន ​បានបើក​​ធ្វើកាលពីរសៀល​ថ្ងៃទី​​​១០ សីហា នៅក្រុង​​ម៉ាណាដូ ​របស់​ឥណ្ឌូណេស៊ី​។​ កិច្ចប្រជុំ​នេះ​​​ចូលរួមដោយ​រដ្ឋមន្ត្រី​​ទទួល​បន្ទុក​សេដ្ឋកិច្ច​​​ ពាណិជ្ជកម្ម និង​វិនិយោគ​​​ព្រម​ទាំង​​តំណាង​​​​ដទៃៗ​ទៀត​មកពី​​បណ្តា​​ប្រទេស​ជា​សមា​ជិក​​អាស៊ាន និង​បណ្តាប្រទេស​​​ជាដៃគូ​អាស៊ាន​​​​គឺ​សំដៅ​​​បង្កើត​​សហគមន៍​​

​កិច្ចប្រជុំ​​​លើកទី​​៤៣​របស់រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​​​​អាស៊ាន ​បានបើក​​ធ្វើកាលពីរសៀល​ថ្ងៃទី​​​១០ សីហា នៅក្រុង​​ម៉ាណាដូ ​របស់​ឥណ្ឌូណេស៊ី​។​ កិច្ចប្រជុំ​នេះ​​​ចូលរួមដោយ​រដ្ឋមន្ត្រី​​ទទួល​បន្ទុក​សេដ្ឋកិច្ច​​​ ពាណិជ្ជកម្ម និង​វិនិយោគ​​​ព្រម​ទាំង​​តំណាង​​​​ដទៃៗ​ទៀត​មកពី​​បណ្តា​​ប្រទេស​ជា​សមា​ជិក​​អាស៊ាន និង​បណ្តាប្រទេស​​​ជាដៃគូ​អាស៊ាន​​​​គឺ​សំដៅ​​​បង្កើត​​សហគមន៍​​សេដ្ឋកិច្ច​​​​អាស៊ាន​មួយ​រហូត​ដល់​ឆ្នាំ​​២០១៥ និង​ពិភាក្សាគ្នា​​ ពីមធ្យោ​បាយ​​​ទាំងឡាយឱ្យមានការ​​​ចូលរួម​ថែមទៀត ​​របស់​បណ្តា​ដៃ​គូ​​​ចរចា​ និង​របស់​ភាគី​​ឯទៀត​​ក្នុង​ដំណើរ​ការ​​នេះ​។​

លោក BOEDIONO អនុប្រធានាធិបតី​ឥណ្ឌូណេស៊ី​​​ជា​ប្រធាន​​អាស៊ាន​​​នា​ឆ្នាំនេះ ​បាន​ថ្លែង​​​សុន្ទរកថា​​មួយ​​ពេលបើកកិច្ចប្រជុំ​​នោះ​​។ លោក​គូស​​បញ្ជាក់​ថា ប្រឈមមុខ​នឹង​​ភាពមិន​ច្បាស់​​លាស់ទាំងឡាយ​​លើ​ពិភពលោក បណ្តា​ប្រទេស​​អាស៊ានត្រូវ​បន្តគិតគូរ​​​ដល់​សមាហរណ​កម្ម​​តំបន់​។ ​​អាស៊ានត្រូវ​​​ធានា​ឱ្យ​​មានការ​អភិវឌ្ឍ​ន៍​​ដោយមាន​​​​តុល្យភាព ​​ស្មើភាព ស្ថិរភាព និង​​សម្រាប់​​​គ្រប់គ្នា ៕​