ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​លួច​កាត់​ក​ន្លុ​យ​ម៉ាស៊ីនត្រជាក់​របស់​អ​តី​មេ​ប៉ុ​ស្តី​ផ្សារ​ដើម​គរ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​គរ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កាត់​កន្ទុយ​ម៉ាស៊ីនត្រជាក់ ​ចំនួន​០១​គ្រឿង​ម៉ាក Hisense ​នៅផ្ទះ​អតីត​មេ​ប៉ុស្តិ៍​ផ្សារ​ដើម​គរ ​និង​ជា​សមាជិកក្រុមប្រឹក្សា​សង្កាត់​ផ្សារ​ដើម​គរ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ធឿ​ន សេង​ហៀ​ក ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ មិន​ពិតប្រាកដ និងមាន​ទីកន្លែង​កំណើត នៅភូមិ​គ្រួ​ស ឃុំ​ឌឿ​ង​វី ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។ មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម ។​

ចំណែក​ជន​រង​គ្រោះឈ្មោះ ហែម វណ្ណ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ​ ជា​អតីត​មេ​ប៉ុស្តិ៍​ផ្សារ​ដើម​គ ​ចូល​និវត្តន៍ ​និង
មុខរបរ ជា​ក្រុមប្រឹក្សា​សង្កាត់​ផ្សារ​ដើម​គរ ស្នាក់​នៅផ្ទះ​លេខ​៧៣ ផ្លូវ​លេខ​២១៧ ភូមិ​៤ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ដែល​ជា​កន្លែង​កើតហេតុ ​។

តាម​នគរបាល​ខណ្ឌទួលគោក​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង​០១​និង​២០​នាទី​រំលង​អ​ធ្រា​ត្រ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​គរ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពី​បទលួច និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន ដោយ​លួច​កាត់​កន្ទុយ​ម៉ាស៊ីនត្រជាក់​ ចំនួន​០១​គ្រឿង​ ម៉ាក Hisense នៅ​ចំណុច​ផ្ទះ​លេខ​៧៣ ផ្លូវ​លេខ​២១៧ ភូមិ​៤ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដក​រួម​មាន ៖ ដង្កាប់​ចំនួន​០១ ជា​របស់​ជនសង្ស័យ​ ដែល​បាន​យក​ធ្វើ​សកម្មភាព​លួច​កាត់​កន្ទុយ​ម៉ាស៊ីនត្រជាក់​របស់​ជន​រង​គ្រោះ​,​ កន្ទុយ​ម៉ាស៊ីនត្រជាក់​ ចំនួន​០១​គ្រឿង​ម៉ាក Hisense ជា​របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​កាត់​នៅ​ពេល​កើតហេតុ និង​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​តាម​ពាក្យ​ស្នើ​សុំ​ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី ​៕